អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៤ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៤ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៣,៥៤-៥៨អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អក្នុងថ្ងៃនេះព្រះយេស៊ូខិតខំប្រឹងប្រែងប្រកាសដំណឹងល្អ ដំណឹងល្អនៅក្នុងភូមិកំណើតរបស់ព្រះអង្គ ក៍ប៉ុន្តែអ្នកស្រុកមិនព្រមទទួលស្គាល់ព្រះអង្គទេ ដោយសារគេស្គាល់ក្រុមគ្រួសាររបស់ព្រះអង្គគឺលោកយ៉ូសែប នាងម៉ារី នឹងបងប្អូនរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គពិបាកធ្វើការអស្ចារ្យ នឹងពិបាកប្រកាសដំណឹងល្អនៅទីនោះដែលនាំឱ្យព្រះយេស៊ូហាក់បីដូចជាអន់ចិត្តនិងព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកគេថា ធម្មតាគេមើលងាយតែព្យាការីនៅក្នុងស្រុកកំណើតនឹងនៅក្នុងផ្ទះរបស់លោកតែប៉ុណ្ណោះ។ គេមើលងាយព្យាការីតែនៅក្នុងស្រុក កំណើតនឹងនៅក្នុងផ្ទះលោកតែប៉ុណ្ណោះ បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អាន គេមិនព្រមទទួលស្គាល់ព្រះយេស៊ូនឹងបានបដិសេដព្រះយេស៊ូ ទោះបីជាព្រះយេស៊ូបានធ្វើការអស្ចារ្យ ព្រះយេស៊ូប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ ប្រោសមនុស្សខ្វិនឱ្យដើរបាន ប្រោសមនុស្សថ្លង់ឱ្យស្ដាប់លឺប៉ុន្តែគេនៅតែបិទដួងចិត្តរបស់គេមិនព្រមទទួលស្គាល់ព្រះយេស៊ូជាព្រះសង្គ្រោះទេ ដោយសារគេគិតថាព្រះយេស៊ូគ្រាន់តែជាមនុស្សធម្មតា ជាមនុស្សសាមញ្ញដូចយើង ហេតុអីយើងត្រូវជឿគាត់ហេតុនេះហើយនាំឱ្យព្រះយេស៊ូពិបាកក្នុងការប្រកាសដំណឹងល្អនៅទីនោះ ព្រះយេស៊ូពុំអាចធ្វើការអស្ចារ្យឡើយព្រោះគេគ្មានជំនឿ។ បងប្អូនជាទីស្រលាញ់ បងប្អូនជាគ្រីស្តបរិស័ទជ្រមុជទឹក ជំនឿនាំឱ្យយើងទទួលការសង្គ្រោះ ជំនឿនាំឱ្យយើងជិតស្និតជាមួយព្រះយេស៊ូ មានភាពជិតស្និតជាមួយព្រះជាម្ចាស់ ជំនឿនាំឱ្យយើងទទួលពន្លឺយ៉ាងច្រើនពីព្រះវិញ្ញាដ៍វិសុទ្ធ ហេតុនេះជំនឿលើព្រះអង្គថា ព្រះអង្គសោយទិវង្គតនឹងមានព្រះជន្មរស់ឡើងវិញ ទោះបីយើងមើលព្រះអង្គមិនឃើញ យើងចាប់ព្រះអង្គមិនបានក៍ប៉ុន្តែយើងជឿថាព្រះអង្គគង់នៅទីនេះ គ្រប់សកម្មភាព គ្រប់កិច្ចការរបស់យើងដែលធ្វើគឺព្រះគ្រីស្តគឺព្រះវិញ្ញាដ៍វិសុទ្ធគង់នៅជាមួយយើង កិច្ចការតូចកិច្ចការធំព្រះអង្គគង់នៅជាមួយយើង។ ចំណុចទី២ការប្រកាសដំណឹងល្អមិនមែនជាការងាយស្រួលទេ ជួនកាលត្រូវគេមើលងាយ ជួនកាលត្រូវគេស្អប់ ជួនកាលត្រូវគេជេរ គេប្រមាថ ពេលខ្លះមានសន្តសន្តី មរណសាក្សីមួយចំនួនត្រូវគេសម្លាប់ថែមទៀតផងដោយសារជំនឿ ហេតុនេះដោយសារជឿឬមិនជឿ គ្រីស្តបរិស័ទត្រូវតែពាំនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់ឱ្យបងប្អូនដែលអត់ទាន់ស្គាល់ព្រះអង្គនឹងឱ្យបងប្អូនជឿទុកចិត្តលើព្រះជាម្ចាស់ថាព្រះយេស៊ូជាព្រះគ្រីស្តហើយគង់នៅជាមួយយើងហើយព្រះអង្គប្រទានជីវិតឱ្យយើងម្នាក់ៗដែលជាជីវិតពោរពេញទៅដោយតម្លៃថ្លៃថ្នូរ ជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ ចំណុចទី៣នៅថ្ងៃនេះជាថ្ងៃគោរពសន្តយ៉ូហានម៉ារីវីយ៉ាណេជាឧបការីរបស់លោកបូជាចារ្យទាំងអស់នៅក្នុងពិភពលោក ហេតុនេះសន្តយ៉ូហានម៉ារីវីយ៉ាណេ បទពិសោធន៍របស់សន្តគឺនាំឱ្យស្គាល់ព្រះយេស៊ូ នាំឱ្យយើងស្គាល់ព្រះវិញ្ញាណ នាំឱ្យយើងស្គាល់ព្រះបិតា ដោយសារសន្តយ៉ូហានម៉ារិវីយ៉ាណេដោយពេលខ្លះគេអត់ទទួលស្គាល់លោក ពេលខ្លះគេមិនចូលចិត្តលោក ទោះបីជាយ៉ាងណាក៍ដោយសន្តយ៉ូហានម៉ារីវីយ៉ាណេ គាត់ចង់ថ្វាយខ្លួនទៅព្រះជាម្ចាស់ដោយសារតែស្រលាញ់ព្រះអង្គនឹងដោយសារតែចង់បម្រើព្រះអង្គ ទោះបីគេកោតសរសើរ មិនកោតសរសើរ ក៍ប៉ុន្តែសន្តយ៉ូហានម៉ារីវីយ៉ាណេគាត់មានចិត្តឆេះឆួលក្នុងការរស់នៅជាបូជាចារ្យនឹងប្រកាសដំណឹងល្អ ហេតុនេះបងប្អូនជាទីស្រលាញ់ ចូរយើងទទួលស្គាល់ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះសង្គ្រោះហើយគង់នៅជាមួយយើងនឹងប្រទានកម្លាំងកម្លាំងចិត្ត ប្រាជ្ញាស្មារតីឱ្យយើងជារៀងរាល់ថ្ងៃ ហេតុនេះយើងទួលអង្វរព្រះវិញ្ញាណសូមព្រះអង្គបំភ្លឺយើង ពិតមែនសូមឱ្យយើងទទួលស្គាល់ព្រះយេស៊ុជារៀងរហូតនឹងអស់មួយជីវិតរបស់យើង អាម៉ែន៕