ព្រះយេស៊ូប្រោសមនុស្សទាំងអស់ តែមិនមានន័យថាព្រះអង្គគាំទ្រមនុស្សអាក្រក់នោះទេ! ហេតុអ្វី?

បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល(ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ «គ្រប់មនុស្សទាំងអស់គេបានប្រព្រឹត្តអំពើអាក្រក់យ៉ាងណាក៏ដោយ ក៏គេអាចទទួលការសង្គ្រោះពីព្រះជាម្ចាស់ បើគេព្រមទទួលការង្រ្គោះនេះ»! ការសង្គ្រោះបានមកដល់ហើយ ព្រះយេស៊ូបានសោយទីវង្គត់ និងមានព្រះជន្មរស់ឡើងវិញ មានន័យថាព្រះអម្ចាស់យេស៊ូបានសង្គ្រោះមនុស្សលោក ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
ប៉ុន្តែយើងជាមនុស្សត្រូវតែព្រមទទួលការសង្គ្រោះ ដោយយើងមានសិទ្ធិសិរីភាពផ្ទាល់ខ្លួន ថាចង់ទទួលការសង្គ្រោះ ឬមិនចង់ទទួលការសង្រ្គោះ។ បងប្អូនជាទីស្រឡាញ់! ការសង្គ្រោះមានហើយ គឺនៅគ្រប់ទីកន្លែងអស់។ ពេលខ្លះយើងទទួលបានការសង្គ្រោះដោយមិនដឹងខ្លួនផង។ សំណួរសំខាន់ដែលយើងត្រូវសួរខ្លួនឯងថា តើខ្ញុំជាមនុស្សល្អ ឬមនុស្សអាក្រក់? ពិតណាស់ នៅពេលដែលយើងបានជួបជាមួយព្រះយេស៊ូ គឺយើងបានទទួលការសង្គ្រោះបាត់ទៅហើយ។
មនុស្សទាំងអស់ ទោះបីគេបានប្រព្រឹត្តអំពើអាក្រក់យ៉ាងណាក៏ដោយ បើគេចង់ទទួលបានការសង្គ្រោះលុះត្រាតែគេសុខចិត្តទទួលយកការសង្គ្រោះនេះ គឺសុខចិត្តបើកចិត្តឲ្យទូលាយទទួលយកព្រះយេស៊ូនៅក្នុងជីវិត ដោយខិតខំកែប្រែចិត្តគំនិត ហើយព្យាយាមរស់នៅតាមរបៀបព្រះយេស៊ូ។ ក្នុងពេលនេះយើងនៅតែមានសេរីភាពពេញលេញប្រសិនបើយើងមិនចង់ទទួលការសង្គ្រោះ យើងមិនចង់រួមរស់ជាមួយព្រះជាម្ចាស់ យើងមិនចង់នៅក្នុងពន្លឺនៃធម៌មេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
យើងមានសិទ្ធិសិរីភាព ព្រះជាម្ចាស់មិនបានបង្ខំយើងនោះទេ។ ម្យ៉ាងទៀតតើនណាអាចបដិសេតការសង្គ្រោះរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេចកើត? ជាការពិត មានមនុស្សជាច្រើនដែលមិនទាន់បានស្គាល់ព្រះយេស៊ូគ្រីស្ត ប៉ុន្តែពួកគេអាចរស់នៅដោយគាប់និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាហេតុដែលនាំឲ្យគេទទួលបានការសង្គ្រោះដោយមិនដឹងខ្លួន ទោះបីគេមិនមែនជាគ្រីស្តបរិស័ទក៏ដោយ។ បងប្អូនជាទីស្រឡាញ់! មានមនុស្សមួយចំនួននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងតែប្រព្រឹត្តកិច្ចការដែលនាំឲ្យអ្នកដទៃជួបការលំបាក ទុក្ខព្រួយរាប់មិនអស់។
ប៉ុន្តែយើងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីខិតខំអធិដ្ឋានដើម្បីឲ្យពួកគេភ្ញាក់ខ្លួនដឹងពីកំហុសដែលធ្លាប់បានប្រព្រឹត្ត ហើយកែប្រែចិត្តគំនិតដើម្បីទទួលបានការសង្គ្រោះម្យ៉ាង។ ប៉ុន្តែយើងក៏ត្រូវគោរពសិរីភាពរបស់គេដែរ ព្រោះទុក្ខគេបានប្រព្រឹត្តកំហុសយ៉ាងណាក៏ដោយ ក៏ឋានៈជាមនុស្សរបស់គេនៅតែមាន។ ដោយហេតុមនុស្សគ្រប់គ្នាមានសេរីភាព យើងមិនមែនរបស់ឡេង ឬក៏ជាតុកតាសម្រាប់នណាម្នាក់នោះទេឡើយ។ ហេតុនេះហើយសូមបងប្អូនទូលអង្វរព្រះជាម្ចាស់សម្រាប់អស់អ្នកដែលកំពុងស្ទាក់ស្ទើរ ឬកំពុងកែប្រែចិត្តគំនិត ជាពិសេសក៏សូមទូលអង្វរព្រះជាម្ចាស់សម្រាប់ខ្លួនឯង ដើម្បីឲ្យយើងមានឆន្ទៈសម្រាប់ខ្លួនឯងដើម្បីប្រយុទ្ធជាមួយមាសាតាំង និងមានចិត្តចង់ទទួលការសង្គ្រោះពិតមែន៕ អាមែន
ដោយ ឆាក លាំង
Daily Program
