ថ្ងៃទី0៩ ខែមករាឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ លូកា ៤,១៤-២២បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនបានអាន និងស្តាប់អត្ថបទដំណឹងល្អ! យើងឃើញថា ​ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ និង​បេស​កម្មរបស់ព្រះអង្គ តាមព្យាការី​អេសាយ​គឺ​ព្រះជាម្ចាស់មានព្រះបន្ទូលថា​ ព្រះវិញ្ញាណរបស់​ព្រះអម្ចាស់​សណ្ឋិតលើខ្ញុំ និងនាំខ្ញុំទៅ​ប្រកាស​ដំណឹងល្អ​ដល់ជនក្រីក្រ! ​ព្រះយេស៊ូតែងតែធ្វើតាមព្រះហឫទ័យ​របស់​ព្រះបិតា។ ពេលកំណត់ដើម្បីស្នាក់នៅ​ភូមិ​ណា​សារ៉ែតជា​ការលាក់កំបាំងកុំឱ្យគេដឹង កុំឱ្យគេឮ! ឥឡូវ​ព្រះយេស៊ូ​​ចេញជា​សាធារណៈ​ដើម្បី​ប្រកាសដំណឹងល្អអំពីព្រះបិតា ហើយព្រះអង្គមានព្រះបន្ទូលថា ថ្ងៃនេះ​អត្ថបទ​​តាមព្យា​ការី​អេសាយ​គឺកើតឡើងហើយ! ។

អស់អ្នកដែលបានស្តាប់ឮ គេមានការងឿងឆ្ងល់ ដោយសារគេជឿថា អត្ថបទព្យា​ការី​ទាំង​ប៉ុន្មានក្នុង​សម័ន្ធ​មេត្រីចាស់នឹងកើតឡើងជារូបរាងនៅពេលដែលព្រះមេស្ស៊ី និងព្រះគ្រីស្ត​យាង​មក!  ​​តាមពិ​តព្រះយេស៊ូជា​ព្រះគ្រីស្ត និងជាព្រះមេស្ស៊ី! ដូច្នេះនៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលថា នៅថ្ងៃ​នេះ​ព្រះគម្ពីរ​បាន​កើត​ជា​រូបរាងហើយគេឆ្ងល់! លោកយេស៊ូពីភូមិណាសារ៉ែត មនុស្ស​ដែលយើងស្គា​ល់​ គឺជា​ព្រះគ្រីស្ត! ជាព្រះមេស្ស៊ី! ពិតមែនហើយ!។

ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះមេស្ស៊ីសម្រាប់អស់អ្នក​ដែល​មាន​ចិត្តទូលាយ ហើយនឹងទទួល​ស្គាល់​ថា​ព្រះអង្គ​​ជាព្រះគ្រីស្ត។ សម្រាប់យើងនៅ​ថ្ងៃនេះ​ព្រះបន្ទូល​បាន​កើតជារូបរាងហើយ ហេតុនេះកុំ ចាំទាល់​តែ​មើលឃើញព្រះយេស៊ូ​បានកែប្រែចិត្ត​គំនិត! ​ តើ​ព្រះយេស៊ូត្រាស់ហៅយើងនៅថ្ងៃនេះ ដើម្បីអ្វី? គឺឲ្យយើង​បាន​ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីជួ​យ​អ្នកក្រី​ក្រ នឹងប្រកាសដំណឹងល្អ៕ អាមែន!

 

Daily Program

Livesteam thumbnail