ថ្ងៃទី0៩ ខែតុលា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១១,៥-១៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! នៅក្នុងបទដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូកំពុងបង្រៀនអំពីការអធិដ្ឋាន ព្រះអង្គលើកទឹកចិត្តឲ្យយើងអធិដ្ឋាន អធិដ្ឋានជានិច្ច ដើម្បីរំសាយចិត្តមិនល្អ ដោយជឿជាក់ថាព្រះជាម្ចាស់ស្តាប់យើង។
តាមពិត! ពេលខ្លះយើងអធិដ្ឋាន និងមានអារម្មណ៍ថាឯកាថាព្រះជាម្ចាស់មិនឆ្លើយតបនិងពាក្យអង្វររបស់យើង។ ប៉ុន្តែ! មិនមែនទេ នៅក្នុងបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូលើកទឹកចិត្តយើងឲ្យយើងអធិដ្ឋាន ជានិច្ច គឺមិនត្រូវបាក់ទឹកចិត្តឡើយ។ ដូច្នេះ យើងត្រូវតែមានចិត្តក្លាហាន ហ៊ានសុំពីព្រះជាម្ចាស់។ កុំគិតថាព្រះជាម្ចាស់មិនខ្វល់ សូម្បីតែព្រះជាម្ចាស់ជាព្រះបិតា ទ្រង់ក៏តែងតែចាំអារម្មណ៍អំពីពាក្យទូលសុំរបស់បុត្រធីតារបស់ព្រះអង្គដែរ។ ហេតុនេះចូរយើងមានចិត្តក្លាហាន ហ៊ានសុំនឹងមានតស៊ូព្យាយាម មិនត្រូវធ្លាក់ទឹកចិត្ត ឬបោះបង់ឡើយ គឺត្រូវតែអធិដ្ឋានម្តងហើយម្តងទៀត។
ប៉ុន្តែ! កុំសុំផ្តេសផ្តាស! ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះជាម្ចាស់នឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះអង្គដែលណែនាំដ៏ល្អឥតខ្ចោះ។ ពេលយើងអធិដ្ឋានសម្រាប់រឿងដែលមិនសូវសំខាន់ ដូចជាចង់បានទ្រព្យសម្បត្តិ លុយកាក់ និងរឿងទាក់ទងនឹងជីវិតខាងលោកិ៍យ នោះពិតណស់! វានឹងគ្មានប្រយោជន៍ ព្រោះព្រះយេស៊ូទ្រង់តែងរំលឹកយើងថា អ្នកណាម្នាក់មានព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះមានអ្វីៗគ្រប់យ៉ាងទាំងអស់។
ដូច្នេះ ត្រូវតែសុំអ្វីខ្លះ? សុំព្រះវិញ្ញាណដ៏វិសុទ្ធ! ឲ្យយើងមានប្រាជ្ញា ឆ្លាតវៀងវៃ ឲ្យយើងចេះផ្តល់យោបល់ល្អដល់អ្នកដទៃ ឲ្យយើងចេះណែនាំជីវិតរបស់យើង ឲ្យយើងមានចិត្តក្លាហាន ហ៊ានពុះពារឧបសគ្គទាំងអស់ ហើយយើងអាចឆ្លងកាត់ទុក្ខលំបាកនឹងរក្សាជំនឿយ៉ាងមុតមាំ ដោយមានព្រះវិញ្ញាណជាអ្នកណែនាំជីវិត និងឲ្យអ្នកដទៃទទួលបានការពីអង្គផងដែររ។
ដូច្នេះអ្វីទៅជាព្រះវិញ្ញាណ ព្រះវិញ្ញាណជានរណា? ដើម្បីយល់កាន់តែច្បាស់អំពីពាក្យទូលអង្វររបស់យើង សូមជឿជាក់ថាព្រះជាម្ចាស់តែងតែស្តាប់ពាក្យទូលអង្វររបស់យើង៕ អាម៉ែន
Daily Program
