ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ យ៉ូហាន (១០,២២-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ជម្រាបសួរបងប្អូន ព្រះបន្ទូលថ្ងៃនេះ មកពីយ៉ូហានជំពូក (១០, ២២ - ៣០) ដែលជាព្រះបន្ទូលទាក់ទង នឹង គង្វាលដ៏សប្បុរស។ ព្រះយេស៊ូប្រៀបធៀបព្រះអង្គដូចជា គង្វាលដែលតាមរកចៀម អ្វីដែលព្រះ អង្គ បង្ហាញឲ្យយើងនៅថ្ងៃនេះគឺចិត្តរបស់គង្វាល ចំពោះចៀម។
បើធៀបនឹងយើង ព្រះយេស៊ូគ្រីស្តជាគង្វាលដ៏សប្បុរសដែលស្គាល់ចៀមទាំងអស់ហើយនិងយើងទាំងអស់គ្នាជាចៀមនៅក្នុងវង់ ចៀមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា ចៀមរបស់ខ្ញុំតែងតែស្តាប់សំឡេងខ្ញុំ ខ្ញុំ! ស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះក៏មកតាមខ្ញុំ។
បងប្អូនជាទីស្រឡាញ់! គង្វាលដែលព្រះយេស៊ូប្រទានឲ្យយើងគឺ លោកបូជាចារ្យតាមព្រះសហគមន៍ សូមឲ្យយើងសហការគ្នាជាមួយអស់លោកបូជាចារ្យរបស់បងប្អូន ដើម្បីឲ្យយើងដឹងថាគង្វាលដែលមកពីព្រះយេស៊ូគ្រីស្តហ្នឹងមិនដែលដាច់ពីយើងឡើយ។ ការដឹកនាំព្រះសហគមន៍ ត្រូវការការគាំទ្រពីបងប្អូនដែរ លោកដូចជាគង្វាល ប៉ុន្តែមិនអាចដឹកនាំអ្វីទាំងអស់បានដែរ ដូច្នេះសូមឲ្យបងប្អូនដើរជាមួយអស់លោកគង្វាលទាំងអស់នោះ ដើម្បីគាំទ្រភារកិច្ចរបស់ព្រះបិតាព្រះអម្ចាស់ យេស៊ូគ្រីស្តដែលប្រទានឲ្យព្រះសហគមន៍នីមួយៗ និងសូមឲ្យបងប្អូនរក្សាចិត្តគង្វាលសម្រាប់បងប្អូន ម្នាក់ៗដែរយើងអាចមានវ៉ូងចៀមរបស់យើងជាក្រុមការងាររបស់យើងជាកូនចៅរបស់យើង យើងក៏ជាគង្វាលដូចព្រះយេស៊ូបានដែរ។
សូមឲ្យគង្វាលសប្បុរសគឺ ព្រះអម្ចាស់យេស៊ូគ្រីស្តជាគំរូសម្រាប់យើងទាំងអស់គ្នា។ សូមព្រះជាអម្ចាស់ប្រទានពរឲ្យអស់បងប្អូន៕