ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (៣, ៣១ - ៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទ ព្រះបន្ទូលថ្ងៃនេះមកពីម៉ាកុស (៣,៣១-៣៥) យើងឃើញថាគ្រួសាររបស់ព្រះយេស៊ូជារបៀបណា? ថ្ងៃនេះព្រះបន្ទូលច្បាស់លាស់ណាស់ បងប្អូនណាក៏ដោយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពិតមែននោះជាបងប្អូនរបស់យើង។ ពេលព្រះអង្គនិយាយរបៀបនេះមានន័យថា ព្រះសហគមន៍ ឬក៏គ្រួសាររបស់ព្រះជាម្ចាស់ហ្នឹងធំណាស់។
បងប្អូនជាទីស្រឡាញ់! មិនថាសាសន៍ណាក៏ដោយឲ្យតែយើងប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បងប្អូនត្រូវមានមោទនភាពថា យើងចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ជួយបងប្អូនរំលឹកចំណុចនេះនៅក្នុងការរួបរួមធ្វើដំណើរជាមួយគ្នាតាមគំនិត synodality ឬក៏គំនិតនៃការរួមដំណើរនៃសន្និបាត ព្រោះនេះជាគំនិតដ៏សំខាន់ថាយើងជា គ្រួសារតែមួយ ដោយសារយើងមានព្រះអម្ចាស់តែមួយ។ ព្រះអម្ចាស់យេស៊ូគ្រីស្តផ្ទាល់ជាចំណុចសំខាន់នៃជីវិតដំណើររួម កាលណាយើងរួមធ្វើដំណើរជាមួយគ្នាតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពិតមែន! ទោះបីជាសាសន៍ណាក៏ដោយ ក៏យើងជាបងប្អូនជាគ្រួសារតែមួយដែរ។
សូមឲ្យបងប្អូនរក្សាគំនិតនេះក្នុងជីវិតរស់នៅក្នុងប្រចាំថ្ងៃក្នុងជីវិតព្រះសហគមន៍ជានិច្ច។ ការជួយ ការចេះរំលែក ការធ្វើតាមសេចក្ដីស្រឡាញ់ តាមកិច្ចការដែលព្រះយេស៊ូបានបង្រៀននៅក្នុងជីវិតរបស់ព្រះសហគមន៍ នេះជាកម្លាំងដើម្បីជួយឲ្យយើងជាគ្រួសារតែមួយជាបងប្អូនរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត៕