ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស៩,៤១-៥០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នៅក្នុងអត្ថបទថ្ងៃនេះមានបីចំណុចគឺទីមួយព្រយេស៊ូលើកទឹកចិត្តទាំងគ្រីស្តបរិស័ទ និងមិនមែនឱ្យជួយអស់អ្នកដែលជាគ្រីស្តបរិស័ទ អ្នកណាដែលចែកទឹកសូម្បីតែមួយកែវឱ្យអ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំអ្នកនោះនឹងមានរង្វាន់។ ទីពីរព្រះយេស៊ូនិយាយអំពីរឿងអាស្រូវ ប្រសិនជាភ្នែករបស់យើងនាំឱ្យយើងប្រព្រឹត្តអំពើអាក្រក់ យើងត្រូវតែខ្វេះចោល។ រឿងទីបី ព្រះយេស៊ូប្រៀបយើងដូចជាអំបិល ប្រសិនបើអំបិលគ្មានរស់ជាតិយើងចោលអំបិលនោះ។
សម្រាប់ខ្ញុំចំណុចសំខាន់ គឺភ្នែករបស់យើងនាំឱ្យយើងប្រព្រឹត្តអំពើអាក្រក់ យើងត្រូវតែខ្វេះចេញ ត្រង់នេះយើងកុំបកស្រាយតាមន័យចំ យើងជាមនុស្សយើងមានប្រាជ្ញា យើងអាចបកស្រាយអត្ថបទដំណឹងល្អតាមរបៀបឈ្លាសវៃ។ សម័យជាសម័យទូរសព្ទ យុវជនអាចមើលរឿងអាសអាភាស ឬរឿងអាក្រក់ផ្សេងទៀតនៅក្នុងទូរសព្ទ យូរៗទៅយើងជាប់ឈ្លើយ ឯមាត់របស់យើងនាំឱ្យយើងប្រព្រឹត្តអំពើអាក្រក់ ហើយប្រសិនបើមានការល្បួងសុំឱ្យយើងផ្តាច់ចោលភ្លាម! កុំឱ្យមានសូម្បីតែការគិតគឺកាត់ចោលភ្លាមៗ។
ដូចក្នុងអត្ថបទសម្ព័ន្ធមេត្រីចាស់កំណើតពិភពលោកជំពូកទីពីរ នាងអេវាដែលចាប់ផ្តើមនិយាយជាមួយសត្វពស់ ពស់នោះបានល្បួង និងកុហស់នាងអេវា។ ដំបូងនាងមិនស្តាប់ទេ តែពេលដែលនាងចាប់និយាយជាមួយសត្វពស់ ការល្បួងក៏ចាប់ផ្តើម ព្រោះវានឹងនាំឲ្យយើងមានគំនិតផ្សេងៗប៉ុន្តែពេលមានការល្បួងចូលមកយើងចាប់ផ្តើមផ្តាច់ភ្លាមៗ ហើយងាកមករកព្រះយេស៊ូ ធើ្វការអធិដ្ឋានដោយយកព្រះយេស៊ូជាទីពឹង។ អាម៉ែន៕
Daily Program
