ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា២៤,៣៥-៤៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រអេមេល្សដាល

ព្រះយេស៊ូមានព្រជន្មរស់ឡើងវិញអាលេឡូយ៉ា! សង្ឃឹមថាបងប្អូនបានចូលរួមជាមួយព្រះយេស៊ូនៅក្នុងបុណ្យចម្លងរបស់ព្រះអង្គ និងនៅថ្ងៃនេះព្រះយេស៊ូអស់រយៈពេល៤០ថ្ងៃព្រះយេស៊ូបង្ហាញព្រះអង្គឱ្យក្រុមសាវ័កឃើញ ថាពិតមែនព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ដូច្នេះត្រូវការពេលវេលាសម្រាប់ក្រុមសាវ័កពីព្រោះជាលើកទីមួយ ដែលមានមនុស្សម្នាក់ស្លាប់ហើយរស់ឡើងវិញ។ នៅថ្ងៃនេះព្រះយេស៊ូបង្ហាញរូបកាយរបស់ព្រះអង្គ បង្ហាញស្នាមដែកគោលដែលមាននៅលើជើង និងដៃ ហើយព្រះអង្គសោយព្រះស្ងោយនៅខាងមុខគេគឺព្រះយេស៊ូពិតជាមានព្រះជន្មរស់ឡើងវិញមែន។
ពេលដែលយើងរស់ឡើងវិញយើងនឹងទទួលរូបកាយថ្មី គឺជារូបកាយដែលពោរពេញដោយសិរីរុងរឿង។ ប៉ុន្តែនៅថ្ងៃនេះគួរសម្គាល់ថា ក្រុមគ្រីស្តទូតគេនៅតែសង្ស័យគេមិនជឿភ្លាមៗទេ! ហើយក្រុមគ្រីស្តទូតចាប់ផ្តើមជឿនៅពេលព្រះយេស៊ូបើកចិត្តគំនិតរបស់គេ ឱ្យយល់អំពីព្រះគម្ពីរ។ គេចាប់ផ្តើមយល់ថាព្រះគ្រីស្ត ព្រះយេស៊ូបំពេញព្រះគម្ពីរធម៌វិន័យរបស់លោកម៉ូសេ ពួកព្យាការី និងទំនុកតម្កើងឱ្យបានពេញលេញពេលនោះគេជឿ។
គេជឿដោយសារគេយល់អំពីព្រះគម្ពីរដើម្បីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សម្រាប់យើងនៅថ្ងៃនេះយើងមើលព្រះយេស៊ូមិនឃើញទេ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញឡើងស្ថានបរមសុខនឹងមើលមិនឃើញ ប៉ុន្តែអ្វីដែលសេសសល់គឺព្រះគម្ពីរគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់យើងជឿគឺមកពីព្រះបន្ទូលមកពីយើងស្វែងរកមកពីព្រះវិញ្ញាណដ៏វិសុទ្ធជឿមកពីប្រាជ្ញារបស់យើង។
ដូច្នេះសុំបងប្អូននៅតែអានព្រះអង្គស្វែងរកហេតុផលទាំងប៉ុន្មាន ប៉ុន្តែកុំធ្វើតែម្នាក់ឯងធ្វើជាក្រុម ធ្វើជាមួយលោកពុក ឬធ្វើជាមួយបងស្រីនៅជាមួយគ្នានៅក្នុងព្រះសហគមន៍ ហើយនៅពេលនោះយើងនឹងមានជំនឿកាន់តែមាំមួនៗ។ អាម៉ែន៕
Daily Program
