ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន ២០,១១-១៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទបងប្អូនជាទីស្រឡាញ់! ថ្ងៃនេះយើងស្តាប់ពីយ៉ូហាន២០​យើងឃើញថា​ព្រះយេស៊ូកំពុង​តែ​បើក​ពេលវេលាថ្មីសម្រាប់យើង។ ម៉ារីម៉ាដាឡាជាស្រ្តីម្នាក់ដែលមានចិត្តបម្រើព្រះជា​ម្ចាស់ទោះ​បីគាត់ដឹងថាព្រះយេស៊ូនឹងបានស្លាប់ទៅហើយ តែនាងចង់ទៅរៀបចំសពឱ្យស្អាតឡើងវិញ។

ពេលទៅដល់ផ្នូរគាត់ឃើញផ្នូរបើកចេញ នឹងជួបអ្នកចម្ការម្នាក់​ដែលគាត់គិត​ថាជា​អ្នកដែល​ថែ​ផ្នូរ តែតាមពិតនៅពេលកំពុង​សន្ទាន​ជាមួយគាត់​នាងម៉ារីម៉ាដាឡាដឹងភ្លាមថានេះជា​ព្រះ​យេ​ស៊ូ​ដែល​​មានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ នៅពេលនោះភ្នែករបស់នាង​បានភ្លឺដោយ​សារ​មាន​ពាក្យ​មួយព្រះយេស៊ូហៅឈ្មោះនាងថា ម៉ារីអើយ! ពេលនោះនាងម៉ារីបានចាំថាជាព្រះគ្រូ។

បាទបងប្អូន! យើងបានឃើញអំណរសប្បាយនេះដោយសារយើងបានឃើញព្រះយេស៊ូមាន​ព្រះជន្មថ្មីដ៏រុងរឿង។ បុណ្យចម្លងមិនមែនឱ្យយើងឆ្លងដើម្បីធ្វើបុណ្យទានប៉ុណ្ណោះទេ តែ​ជា​ពេលវេលាដើម្បីឱ្យយើងបាននឹកថា តើព្រះជន្មព្រះយេស៊ូមានវត្តមានយ៉ាងម៉េចនៅ​ក្នុងជីវិត​របស់​​យើង​? ដែលនាំឱ្យយើងមានជីវិតរស់ឡើងវិញដោយរុងរឿងតាមរបៀបណា?

បងប្អូនជាទីស្រឡាញ់! បុណ្យចម្លងគឺជាបុណ្យនៃការកើតជាថ្មី​ព្រះសហគមន៍បាន​រំលឹក​បុណ្យ​ចម្លងជារៀងរាល់អាទិត្យជាពិសេសថ្ងៃអាទិត្យជាថ្ងៃនៃបុណ្យចម្លង។ ក្នុងចំណោមថ្ងៃ​អាទិត្យ​ពេញមួយឆ្នាំយើងមានថ្ងៃមួយគឺថ្ងៃអាទិត្យបុណ្យចម្លងដែលជាមេនៃថ្ងៃទាំងអស់ ហើយ​សារ​ថ្ងៃ​នោះ​ជាថ្ងៃដែលព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿងចេញពីផ្នូរឈ្នះសេចក្តីស្លាប់។

ពិតមែន! នាងម៉ារីមានអំណរសប្បាយពេលឃើញព្រះយេស៊ូប្រាប់ថាកុំឃាត់ ព្រះអង្គ​ទៅ​ជួប​ព្រះ​បិតា​សិនទើបមកជួយយើងទាំងអស់គ្នា។ មានន័យថា​ដំណឹងនេះ​ជាដំណឹង​ដែលនាង​ម៉ារី​បាន​ឃើញផ្ទាល់ ហើយដំណឹងនេះមិនអាចទុកតែម្នាក់ឯង​ទេគឺនាងក៏បាន​ត្រឡាប់ទៅ​ប្រាប់​ពួក​សាវ័កដល់ក្រុមគ្រីស្តទូតឱ្យដឹងថា ឥឡូវនេះព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញហើយ។

ថ្ងៃនេះលោកពុកចង់ឱ្យយើងបានរិះគិតអំពីនាងម៉ារីម៉ាដាឡា ដែលបានឃើញព្រះយេស៊ូជំនឿ របស់យើងម្តងមិនអាចថាច្បាស់លាស់ទេ លុះត្រាតែយើងមានជំនឿខ្លាំងមែនទែន​តែជំនឿ

រ​បស់​យើងពេលខ្លះត្រូវការពេលវេលានៃការរីកចម្រើនបន្តិចម្តងៗ។ ការអធិដ្ឋាន​ក៏ដូចជាការ​សន្ទនានាងម៉ារីជាមួយព្រះយេស៊ូ ការអធិដ្ឋានច្រើនទៅធ្វើឱ្យយើងស្គាល់​ព្រះយេស៊ូកាន់​តែ​ច្បាស់​មានន័យថា នៅពេលដែលយើងជួប​គ្នាជាមួយព្រះអង្គតាមរយៈ​ការអធិដ្ឋាននាំឱ្យយើង​មាន​ភាពរឹងមាំនៅក្នុងជំនឿអ្នកណាអត់អធិដ្ឋានមិនស្គាល់ព្រះជាម្ចាស់ទេ។ ដូច្នេះពេលយើង​មានភាពរឹងមាំយើងមានដំណឹងល្អរបស់ព្រះអង្គនៅក្នុងខ្លួនយើង យើងត្រូវតែចែកចាយ បែង​ចែក ឬក៏ចែករំលែកឱ្យបងប្អូនឯទៀតៗដែរ។

ដូច្នេះដំណឹងល្អនឹងបានទៅគ្រប់ទីកន្លែង ដើម្បីឱ្យបងប្អូនជុំវិញយើងមានក្តីសង្ឃឹមនៅក្នុង​ជីវិតរស់​​ឡើង​វិញថ្មី​ដែរ។ ការរស់ឡើងវិញមិនគ្រាន់តែនៅក្នុងលោកនេះ​យើងអាច​មាន​អំណរ​សប្បាយ នៅពេលដែលយើងស្លាប់ទៅ ក្តី សង្ឃឹម​នៃ​ការរស់ឡើ​ងវិញរបស់ព្រះ​អង្គនៅតែ​ជាប់​​នៅ​ក្នុងជីវិតរបស់យើងជាពិសេសអ្នកជឿ ទាំងអស់។

សូមព្រះអង្គមានអំណរសប្បាយសូមឱ្យបងប្អូនមានអំណរសប្បាយជាមួយព្រះអង្គ ហើយ​សូមឱ្យបុណ្យចម្លងនេះធ្វើឱ្យយើងមានក្តីសង្ឃឹមមានកម្លាំងឡើងវិញ នៃការប្រកាសដំណឹងល្អ​របស់ព្រះអម្ចាស់យេស៊ូគ្រីស្តដែរ។ រូករាយបុណ្យចម្លង សូមព្រះជាម្ចាស់ប្រទាន​ពរឱ្យបង​ប្អូន​ទាំង​អស់គ្នា៕

Daily Program

Livesteam thumbnail