ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរម៉ាថាយ២៨,៨-១៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់ថ្ងៃនេះជាថ្ងៃចន្ទបន្ទាប់បុណ្យចម្លង  អត្ថបទព្រះគម្ពីរសន្ត​ម៉ាថាយយើងបានឃើញស្រ្តីៗបាននាំគ្នាទៅផ្នូរ ហើយទេវទូតបានប្រាប់ពួកនាងថា ព្រះយេស៊ូ​មានព្រះជន្មរស់ឡើងវិញហើយ។ ដូច្នេះស្រ្តីៗទាំងអស់នោះត្រេកអរសប្បាយមែនទែន ហើយ​រត់ទៅវិញដើម្បីផ្តល់ដំណឹងនេះដល់ក្រុមសាវ័កអំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។

គេក៏បានជួបផ្ទាល់ព្រះយេស៊ូ ព្រះអង្គបានបង្ហាញខ្លួន​ឱ្យគេឃើញថា​ព្រះអង្គពិត​ជាមាន​ព្រះជន្ម​រស់ឡើងវិញមែន។ អ្វីមួយដែលយើងគួរឱ្យចាប់អារម្មណ៍ខាងនាយកបូជាចារ្យ ពួកធម្មចារ្យ​របស់ជន​ជាតិយូដាបានឱ្យលុយយ៉ាងច្រើនទៅដល់ពួកទាហាររ៉ូមុំាង ដែលយាមផ្នូរនោះថា ពេល​យប់ពេលពួកគេកំពុងតែគេងមានសាវ័ករបស់ព្រះយេស៊ូមកលើកយកសពទៅ ប្រហែល​យើងអាចសង្ខេបមកវិញត្រឹមតែមួយឃ្លាសេចក្តីពិតតែងតែមានជ័យជំនះ។

ប្រសិនបើពិតដូចពួកគណៈបូជាចារ្យនិយាយមែន ប្រហែល​នេះ​វានឹងលាតត្រដាង​ឱ្យយើង​ដឹង​ប្រសិនបើយើងប្រឌិតរឿង រឿងនេះមិនបាន​យូរទេមាន​តែសេចក្តី​ពិតទេ​អាច​ស្ថិតស្ថេរ​អាច​គង់​វង្សបាន។ ដូច្នេះយើងឃើញតាមប្រវត្តិសាស្រ្តរបស់មនុស្ស​លោក២០០០ឆ្នាំហើយ​ព្រះយេស៊ូ​ពិត​ជា​មានព្រះជន្មរស់ឡើងវិញមែន។ ជាមេរៀនសម្រាប់យើងដែរ ប្រសិនបើយើងរស់​នៅក្នុង​សេចក្តី​ពិតទោះបីយើងត្រូវស្លាប់ក៏យើងមានជ័យជំនះ។

ប្រសិនបើយើងរស់នៅក្នុងការកុហសបោកប្រាស់នោះជីវិតរបស់យើង និងមិនមាន​សេច​ក្តី​សុខ​​សាន្តនៅខាងក្នុងទេ។ ដូច្នេះជាអ្វីមួយដែលជាមេរៀនសម្រាប់យើង​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ​យើង​ខិតខំរស់នៅក្នុងសេចក្តីពិត ហើយសេចក្តីពិតនេះនឹងណែនាំឱ្យយើង​មានសេចក្តី​សុខ​សាន្ត ហើយសេចក្តីសុខសាន្តនេះជួយយើងឆ្ពោះទៅកាន់ព្រះជាម្ចាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អាម៉ែន៕

Daily Program

Livesteam thumbnail