ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរម៉ាកុស ២,១៨-២២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ បូជាចារ្យ គ្លេន ឌីយ៉ាស
ទាំងអត្ថបទទី១ និងព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ រំលឹកយើងអំពីការអនុវត្តតាមព្រះបន្ទូល ជាគ្រីស្តបរិស័ទត្រូវអនុវត្តតាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ ដើម្បីឱ្យយើងទៅក្លាយជានិមិត្តរូបអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូគ្រីស្ដនៅលើលោកីយ៍នេះ គឺព្រះសង្គ្រោះរបស់យើងទាំងអស់គ្នា។
ក្នុងព្រះគម្ពីរដំណឹងល្អពេលព្រះយេស៊ូតបឆ្លើយសំណួរ «ហេតុអ្វីសិស្សរបស់ព្រះអង្គមិនតមអាហារ ខុសពីសិស្សរបស់សន្តយ៉ូហាន?»។ ព្រះអង្គពូកែឆ្លើយ និងឆ្លាត គាត់ដឹងពីគោលបំណងរបស់ពួកគេ តាមរយៈការពន្យល់ ព្រះយេស៊ូបានប្រៀបធៀបជាមួយពិធីមង្គលការ។ តើមនុស្សដែលចូលរួមក្នុងមង្គលការនោះ ត្រូវតមអាហារពេលកូនកំលោះនៅជាមួយពួកគេ តើយើងត្រូវតមអាហារឬអត់? មិនមែនទេ!
នៅក្នុងជីវិតរបស់យើង យើងត្រូវមានអំណរសប្បាយពេលព្រះយេស៊ូគង់នៅជាមួយយើង។ នេះជនជាតិអ៊ីស្រាអែលអត់សូវយល់អំពីនេះទេ សម្រាប់ជនជាតិអ៊ីស្រាអែល ពួកគេតមអាហារពេលគាត់ដឹងខ្លួនថាគាត់បានធ្វើអំពើបាបធ្ងន់ ដើម្បីសម្រុះសម្រួលជាមួយព្រះអង្គ ពួកគេត្រូវតមអាហារ។ ប៉ុន្តែហេតុអ្វីយើងត្រូវតមអាហារ ពេលកូនចៀមគឺជាព្រះសង្គ្រោះរបស់យើង គង់នៅជាមួយយើង? យើងត្រូវការមានអំណរសប្បាយ ដើម្បីបង្ហាញអត្តសញ្ញាណរបស់ព្រះយេស៊ូ។
ព្រះយេស៊ូជានរណាសម្រាប់យើង? យើងត្រូវមានអំណរសប្បាយដោយសារយើងដឹងខ្លួនថាយើងមិនមែនម្នាក់ឯងទេ ព្រះយេស៊ូគង់នៅជាមួយយើង។ នេះសារៈសំខាន់ក្នុងជីវិតរបស់យើងបងប្អូន ពេលយើងដឹងខ្លួនថាយើងមិនមែនម្នាក់ឯង ដោយសារព្រះយេស៊ូធ្វើដំណើរជាមួយយើង យើងត្រូវមានអំណរសប្បាយ។ ប៉ុន្តែពេលមានបញ្ហាមិនថាធំឬតូចក៏ដោយ សង្ឃឹមថាយើងចេះពឹងផ្អែកលើព្រះយេស៊ូគ្រីស្ដ។
សាវ័កគ្រីស្ដទូតបានយល់អត្ថន័យអំពីការតមអាហារនេះ ពេលព្រះអង្គឡើងឋានបរមសុខ។ ដោយឡែកការតមអាហាររបៀបថ្មី គឺឱ្យពួកគេរំលឹកពីសេចក្ដីស្រឡាញ់ អំពីវត្តមានរបស់ព្រះជាម្ចាស់។ ដូច្នេះពេលយើងតមអាហារ មិនមែនដោយសារយើងធ្វើបាបច្រើន ប៉ុន្តែដោយសារយើងដឹងថាយើងពឹងផ្អែកលើព្រះជាម្ចាស់។ តាមរយៈការតមអាហារនេះ យើងមានអារម្មណ៍ថាសោកស្ដាយបន្តិច ដោយសារព្រះយេស៊ូឆ្ងាយពីយើង វត្តមានរបស់ព្រះយេស៊ូយើងមើលមិនឃើញជារូបរាងទេ។ ប៉ុន្តែតាមរយៈវត្តមានរបស់បងប្អូនជាគ្រីស្តបរិស័ទ បងប្អូនដែលមិនទាន់មើលឃើញវត្តមានរបស់ព្រះយេស៊ូគ្រីស្ដ ពួកគេអាចទទួល អាចមើលឃើញវត្តមានរបស់ព្រះយេស៊ូគ្រីស្ដតាមរយៈសកម្មភាពរបស់ពួកគេ។
នៅថ្ងៃនេះ ព្រះគម្ពីរដំណឹងល្អអញ្ជើញយើង អនុវត្តតាម កុំតែធ្វើទាំងដែលមិនយល់។ អ្វីៗដែលយើងធ្វើមកពីការប្រៀនប្រដៅរបស់ព្រះយេស៊ូ ការប្រៀនប្រដៅតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ យើងអធិដ្ឋានសម្រាប់បងប្អូន ជាពិសេសអ្នកដែលកំពុងវង្វេងផ្លូវ ឆ្ងាយពីព្រះជាម្ចាស់ ឆ្ងាយពីព្រះសហគមន៍ ឆ្ងាយពីព្រះយេស៊ូគ្រីស្ដ ដើម្បីឱ្យពួកគេមើលឃើញវិលមកព្រះវិហារ មកព្រះជាម្ចាស់វិញ តាមរយៈជីវិតរបស់យើងជាគ្រីស្តបរិស័ទ ជាគ្រីស្ដទូតថ្មី ដើម្បីឱ្យពួកគេទទួល និងធ្វើអនុវត្តតាមព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្ដ៕