ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១០,១-៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរ បងប្អូន ជាទីស្រឡាញ់! ខ្ញុំមានសេចក្ដីសោមនស្សរីករាយមកជួបបងប្អូនម្ដងទៀត នៅថ្ងៃសៅរ៍ ទី១៨ ត្រូវនិងថ្ងៃអាទិត្យ ទី២៨។ ថ្ងៃនេះព្រះសហគមន៍នឹកដល់អ្នកនិពន្ធគម្ពីរដំណឹងល្អ គឺសន្តលូកា។
លូកាជាលោកគ្រូពេទ្យដែលមានចិត្តសុភាពរាបសារ ហើយជាម្នាក់មកពីអាន់ទីយ៉ូកនៅអាស៊ី គាត់និយាយភាសាក្រិចតាមវប្បធម៌ក្រិច។ ដូច្នេះសន្តលូកា ជាអ្នករួមដំណើរជាមួយសន្តប៉ូលដើម្បីប្រកាសដំណឹងល្អ។ នៅថ្ងៃដែលយើងទាំងអស់គ្នាគោរពនឹកដល់សន្តលូកា អ្វីដែលធ្វើឲ្យយើងបានទទួលដំណឹងល្អ ព្រះបន្ទូលដំណឹងល្អ តាមលោកលូកា គឺដំណឹងល្អនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ យើងបានដឹងថាជីវិតរបស់លោកជាគ្រូពេទ្យគាត់យកចិត្តទុកដាក់ដើម្បីព្យាបាលអ្នកជំងឺ ហើយឥឡូវគាត់ទៅជាសាវកម្នាក់ដែលរួមដំណើរ ប្រកាសដំណឹងល្អ អំពីធម៌មេត្តាករុណា អំពី សេចក្ដីស្រឡាញ់ ទៅលើព្រះជាម្ចាស់។
ការប្រកាសដំណឹងល្អតាមជីវិតដែលលូកាមាន អំណោយទានគាត់ធ្វើជាលោកគ្រូពេទ្យថែរក្សាទាំងផ្លូវកាយ និងខាងជីវិតវិញ្ញាណដែរ។ សូមបងប្អូននឹកដល់ព្រះបន្ទូលពីសន្តលូកាដែលគាត់តែងតែមានព្រះបន្ទូល ធ្វើឲ្យមនុស្សចេះទទួលធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ អ្វីដែលយើងពឹងផ្អែក អ្វីដែលយើងមាន អ្វីដែលយើងរកបាន អ្វីដែលយើងគិតបាន គឺឲ្យយើងមានជីវិតជាប់និងព្រះជាម្ចាស់ ជាប់និងសេចក្ដីស្រឡាញ់ជាពិសេសការលើកលែងទោស។ ដំណើររឿងលោកលូកាបង្រៀនយើងធៀបនឹងឪពុក និងកូនដែលយកចិត្តទុកដាក់ដូចព្រះបិតាយកចិត្តទុកដាក់ នឹងកូនដែរ។ ទាំងកូនពៅ ទាំងកូនច្បង នៅក្នុងជីវិតរបស់យើង។ សូមឲ្យយើងនឹកដល់ព្រះបន្ទូលជាច្រើន ដែលលោកលូកាមានសម្រាប់យើង ដើម្បីជួយណែនាំជីវិត ពិសេសជីវិតដែលកំពុងតែមានទុក្ខលំបាកនៅក្នុងការធើ្វដំណើរក្នុងជីវិតលោកិយ៍នេះ។
តើលោកិយ៍នេះនាំឲ្យខ្ញុំអស់សង្ឃឹម នឹងឧបសគ្គបែបណាខ្លះ? ថ្ងៃនេះលូកានាំក្ដីសង្ឃឹម នាំអំណរសប្បាយដើម្បីឲ្យខ្ញុំជាប់និងព្រះជាម្ចាស់! ទទួលធម៌មេត្តាករុណារបស់ទ្រង់។ សូមឲ្យយើងទាំងអស់គ្នាយកសន្តលូកាដើម្បីប្រកាសដំណឹងល្អ ប្រកាសព្រះបន្ទូលព្រះជាម្ចាស់ដល់បងប្អូន ដល់ទីដាច់ស្រយាលនៃផែនដី អាម៉ែន៕
Daily Program
