ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១៣,១-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នៅថ្ងៃនេះគឺជាអត្ថបទចុងក្រោយនៃការជប់លៀងរបស់ព្រះយេស៊ូតាមសន្តយ៉ូហានព្រះយេស៊ូលាងជើងឱ្យក្រុមសាវ័ក។ សង្ឃឹមថាបងប្អូនបានចូលរួមពិធីជប់លៀងរបស់ព្រះយេស៊ូនៅថ្ងៃនេះនៅក្នុងព្រះសហគមន៍របស់បងប្អូន និងចូលរួមពិធីលាងជើងរបស់លោកបូជាចារ្យជាមួយគ្រីស្តបរិស័ទឯទៀតៗដែលជំរុញយើងឱ្យបម្រើគ្នាទៅវិញទៅមក។
ខ្ញុំចង់លើកចំណុចតែមួយពីលោកសិលា លោកមិនព្រមឱ្យគេលាងជើងរបស់គាត់ សម្រាប់លោកសិលា និងយើងពេលខ្លះយើងចង់ឱ្យគេស្រួល ប៉ុន្តែពេលដែលគេចង់ជួយយើងយើងបែរជាពិបាកទទួលយការជួយនោះទៅវិញ។
ប៉ុន្តែ! ព្រះយេស៊ូមានព្រះបន្ទូលចំពោះលោកសិលាថាប្រសិនបើខ្ញុំមិនលាងជើងរបស់អ្នក អ្នកមិនអាចរួមជាមួយខ្ញុំទៅមុខទៀតបានទេ ដូច្នេះលោកសិលាថាសុំលាងពីក្បាលខ្ញុំម្ចាស់ផងមានន័យថាយើងត្រូវតែចេះទទួលមិនគ្រាន់តែទទួលពីគេ ប៉ុន្តែត្រូវចេះទទួលអ្វីៗទាំងអស់ ពីព្រះជាម្ចាស់។ យើងត្រូវតែទទួលស្គាល់ការពិតថាជីវិតយើងគឺមកពីព្រះជាម្ចាស់ជាអ្នកប្រោសប្រទានឱ្យ។ ខ្ញុំមានឪពុកម្តាយក្រុមគ្រួសារ ខ្ញុំមានការងារធ្វើ ខ្ញុំមានអ្វីៗទាំងអស់គឺខ្ញុំទទួលពីព្រះជាម្ចាស់ ប្រហែលពេលខ្លះយើងមិនព្រមទទួលយកការពិតព្រោះយើងចង់អួតខ្លួន យើងចង់ពឹងលើខ្លួនឯងដូចលោកសិលា ចង់បង្ហាញកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនថាខ្លាំង។ឮ
ប៉ុន្តែពេលដែលយើងរស់ក្នុងនាមសាសនាគ្រីស្តយើងត្រូវតែរៀនបន្ទាបខ្លួនទទួលអ្វីៗទាំងអស់ពីព្រះជាម្ចាស់ដោយអរព្រះគុណព្រះអង្គ។ ព្រះជាម្ចាស់មិនចង់សង្កត់ពីលើយើងទេ ផ្ទុយទៅវិញពេលដែលយើងទទួលវត្តមានព្រះអង្គ យើងនឹងមានសេរីភាពកាន់តែខ្លាំងឡើងៗយើងទៅជាមនុស្សពេញលក្ខណៈ ជាបុត្រធីតារបស់ព្រះជាម្ចាស់។
ដូច្នេះសុំកុំគិតថាព្រះជាម្ចាស់ជាដៃគូរប្រកួតប្រជែងរបស់យើង ផ្ទុយទៅវិញត្រូវពឹងផ្អែកលើព្រះជាម្ចាស់កាន់តែខ្លាំង កាន់តែជ្រៅ នោះយើងនឹងតែក្លាយជាបុគ្គលល្អ កាន់តែធើ្វរឿងដែលត្រឹមត្រូវ និងពេញលក្ខណៈ។ ដូច្នេះនៅថ្ងៃនេះជាពិធីជប់លៀងរបស់ព្រះយេស៊ូ យើងត្រូវតែលាងជើងឱ្យគេទៅវិញទៅមក និងស្រឡាញ់គ្នាទៅវិញទៅមក ហើយយកព្រះជាម្ចាស់ជាទីពឹង៕
Daily Program
