ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ អត្ថាធិប្បាយគម្ពីរ ម៉ាថាយ (១១,២៥-២៧)បកស្រាយដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! នេះគឺជាអាទិត្យទីប្រាំនៅក្នុងរដូវធម្មតាថ្ងៃនេះពួកយើងរិះគិតពិចារណា​ព្រះបន្ទូល​ដំណឹ​ង​​​ល្អ​តាមម៉ាថាយ១១,២៥-២៧។ អត្ថបទនេះព្រះយេស៊ូលើកតម្កើងជាសាធារណៈ និងថ្លែង​អំណ​រគុណព្រះអម្ចាស់ចំពោះការសម្តែងអ្វីៗទាំងអស់ឱ្យមនុស្សតូចតានឃើញ។ ព្រះយេស៊ូមានព្រះបន្ទូលថា បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ​ទូលបង្គំសូមសរសើរតម្កើង​ព្រះអង្គ ត្បិត​ទ្រង់បានសម្តែងការទាំងនេះឱ្យមនុស្សតូចតាចយល់តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះ​ដឹង​យល់ទេ។

បងប្អូនជាទីគោរព! អត្ថបទនេះបញ្ជាក់អំពីការសម្តែងចេញឱ្យឃើញដែលព្រះអង្គផ្តល់ឱ្យ និងបញ្ជាក់​អំពី​ប្រភេទ​មនុស្សដែលទទួលការសម្តែង ការសម្តែងឱ្យឃើញនេះទាក់ទងព្រះយេស៊ូ និងព្រះ​​បិតា​របស់​ព្រះ​អង្គ ហើយអ្នកទទួលគឺមនុស្សតូច​តាចផ្សេង ជាងមនុស្ស​ដែលមានមុខរបរជាអ្នកប្រាជ្ញ។ ព្រះយេស៊ូ​ប្រកាស​ថា​ព្រះអង្គមានទំនាក់ទំនងពិសេសជាមួយព្រះបិតា ហើយព្រះអង្គមានព្រះហឫ​ទ័យសប្បុរសធម៌​ចែក​រំ​លែកទំនាក់ទំនងជាមួយអ្នកដទៃ។

បងប្អូនជាទីគោរពព្រះយេស៊ូយាងមកនៅក្នុងលោកនេះ ដើម្បីសម្តែងឬប្រកាសព្រះ​បន្ទូល​របស់ព្រះ​ជា​អម្ចាស់ មានមួយចំនួនយល់ព្រមទទួលដំណឹងល្អ និងព្រះរាជរបស់ព្រះជាអម្ចាស់ តែមួយចំនួន​ទៀត​បដិ​សេធ​មិ​នព្រមទទួលព្រះបន្ទូលដំណឹងល្អរបស់ព្រះយេស៊ូទេ មានតែអ្នកតូចតាច អ្នកមានបាប អ្នក​ទារ​ពន្ធ​ប៉ុណ្ណោះ​ដែលយល់ព្រមទទួលព្រះបន្ទូលរបស់ព្រះជាអម្ចាស់។

បងប្អូនជាទីគោរព! សព្វថ្ងៃព្រះយេស៊ូបន្តប្រកាសព្រះបន្ទូលដំណឹងល្អរបស់​ព្រះអង្គឱ្យមនុស្សយើង​ឃើញ​​តាមរយៈព្រះសហគមន៍ និងតាមរយៈការងាររបស់លោកបូជាចារ្យ បងប្រុស បងស្រី និង​គ្រីស្ត​បរិស័ទ។ សំណួរចោទសួរថា តើពួកយើងម្នាក់ៗជាបុគ្គលប្រភេទណា? តើពួកយើងដូចជាអ្នកប្រាជ្ញ​ដែល​មិន​ព្រម​ទទួល​​ព្រះ​បន្ទូល​ដំណឹងល្អរបស់ព្រះយេស៊ូដែរឬទេ? តើយើងជាមនុស្សតូចតាចដែល​ចង់ឃើញវត្ត​មាន​របស់​ព្រះ​យេស៊ូ និង​ស្តាប់​ព្រះបន្ទូលរបស់ព្រះជាអម្ចាស់? សូមបងប្អូនរិះគិតពិចារណាបន្តិច ព្រះយេស៊ូ​យាង​មក​នៅក្នុង​លោក​នេះ ដើម្បីប្រកាសព្រះរាជ្យរបស់ព្រះជាអម្ចាស់ចំពោះ​មនុស្សយើងបើយើង​យល់​ព្រម​ទទួល​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់យើងនឹងមានជីវិតអស់កល្បជានិច្ច។ បើយើងមិនព្រមទទួលព្រះបន្ទូល​របស់​ព្រះជាអម្ចាស់​យើង​នឹងត្រូវវិនាសអន្តរាយជាមិនខាន។ សូម​ព្រះជា​អម្ចាស់​ប្រទានពរយើង៕ អាមែន

 

Daily Program

Livesteam thumbnail