ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៩,១-៤១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

នៅថ្ងៃនេះ ព្រះយេស៊ូបង្ហាញពីបុរសម្នាក់ ដែលគាត់ជាបុរសពិការ ព្រះអង្គបានណែនាំ លើកទឹកចិត្ត និង​ជម្រុញ​ឱ្យគាត់ទៅលាងបាប ដើម្បីជាសះស្បើយ។ នៅពេលដែលគាត់ទៅ ទោះបីថ្ងៃនោះគឺជាថ្ងៃសប្ប័ទ គាត់ហ៊ានទៅ ផ្ទុយនឹងគំនិតរបស់មនុស្សផ្សេងៗ។ គាត់អនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយ​គាត់​បាន​កើតជាថ្មី ទទួលជីវិតថ្មី ពិតជាអស្ចារ្យមែនទែន។

បាបរបស់គាត់ មិនមែនជាអ្វីដែលមកពីអ្នកដទៃ ដែលថាធ្វើបាប បានបាប ផ្ទុយទៅវិញគាត់​ទទួល​បាននូវ​ធម៌មេ​ត្តា​ករុណា នៅពេលដែលគាត់អនុវត្តតាមដំណឹងល្អ តាមព្រះបន្ទូលរបស់ព្រះអង្គ។ ដោយ​ឡែក​សម្រាប់ឈ្មោះ​របស់​ស្រះនេះ មានអ្វីដែលគួរឱ្យចាប់អារម្មណ៍បន្តិចសម្រាប់យើង។ តើយើងទទួលពិធីជ្រ​មុជទឹកយ៉ាងម៉េច? តើយើងទទួលជីវិតថ្មីយ៉ាងម៉េច? តើយើងលាងបាបយ៉ាងម៉េច?

បុរសនោះជាជនពិការ ស្រះដែលគាត់ទៅលុបមុខនោះមានឈ្មោះ ស៊ីឡោម។ ស៊ីឡោម ជាភាសាហេប្រឺ មាន​ន័យថា យើងទៅជាទទួលបេសកកម្មមួយ។ ព្រះអង្គចាត់យើងឱ្យទៅ ព្រះអង្គ​ចាត់​យើង​ឱ្យ​ទៅ​កន្លែង​ថ្មី ដូចសាសនទូតម្នាក់ ដែលចេញពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសដទៃ ដើម្បីផ្សព្វផ្សាយដំណឹងល្អ ដូចយើងទាំងអស់គ្នាដែលទទួលបេសកកម្មមួយចេញពីចិត្តចង្អៀតរបស់យើង ហើយទៅជួបអ្នកដទៃ ដើម្បីប្រកាសដំណឹងល្អ ដូចព្រះយេស៊ូផ្ទាល់ ដែលជាព្រះបុត្រារបស់ព្រះអង្គ ដែល​ព្រះបិតា​ចាត់​យើង​មក​លើ​ផែនដីនេះ ដើម្បីជួយសង្គ្រោះយើងខ្ញុំ។

នេះជារបៀបដែលព្រះអង្គ គាប់ព្រះហឫទ័យលាងបាបឱ្យយើង។ យើងទាំងអស់គ្នា ជាពិសេសបងប្អូន​ដែល​ហៀប​នឹងទទួលពិធីជ្រមុជទឹក ក្នុងរាត្រីបុណ្យចម្លង។ សូមបងប្អូនត្រៀមខ្លួន ទទួលបេសកកម្មថ្មីមួយ ដែលធ្វើឱ្យបងប្អូនកើតជាថ្មី។ ដោយសារបេសកកម្មនេះ បងប្អូននឹងជម្រះចិត្តជានិច្ច ហើយ​ធ្វើដំណើរ​ជា​មួយ​ព្រះអង្គ គ្រប់ពេលវេលា នឹងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ក្លាយទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អ ពេលនោះ បងប្អូននឹងជម្រះចិត្តខ្លួនឯង ពីចិត្តអាត្មាមនិយម ដែលធ្វើឱ្យយើងគិត​តែពីអំពើ​បាប​ចាស់​របស់​យើង​។ ការទទួលបេសកកម្មមួយ គឺជាសាក្សីនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ នៅពេលនោះ បង​ប្អូន​នឹង​មានចិត្តបរិសុទ្ធ ដោយសារបងប្អូនលែងបម្រើប្រយោជន៍ខ្លួនឯ ហើយ!​បងប្អូន​គិត​ដល់​បេសកកម្មដែល​ប​ងប្អូនបានទទួលពីព្រះបិតា គឺក្លាយទៅជាសាក្សីនៃធម្មមេត្តាករុណារបស់ព្រះអង្គ។

ថ្ងៃនេះ យើងត្រូវតែទៅដល់ស្រះស៊ីឡោមដូចគ្នា យើងត្រូវតែលាងបាបសាជាថ្មី។ ហើយនៅពេល​ដែល​យើង​ចូលក្នុងព្រះវិហារ យើងធ្វើសញ្ញាឈើឆ្កាងលើខ្លួនឯង ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិ​ញ្ញា​ណ​​ដ៏វិសុទ្ធ ជាមួយទឹកព្រះពរនោះ ដែលមិនមែនជាទឹកដែលមកពីស្រះស៊ីឡោម ប៉ុន្តែជាទឹកដែល​មកពីបេ​ស​ក​កម្មរបស់ព្រះយេស៊ូគ្រីស្ត ដែលព្រះបុត្រាបានយាងមកសង្គ្រោះយើងខ្ញុំ៕

 

Daily Program

Livesteam thumbnail