ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន ១១,៤៥-៥៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

នៅថ្ងៃ១២ ខែមេសានេះយើងដឹងហើយថាថ្ងៃទី១៤,១៥,១៦មេសាជាពេលចូលឆ្នាំ ជាពេលតែមួយថ្ងៃបុណ្យចម្លង។ ថ្ងៃទី១៣ជាពេលដែលព្រះសហគមន៍របស់យើងធ្វើពិធីបុណ្យហែរស្លឹកជាថ្ងៃដែលព្រះយេស៊ូរងទុក្ខលំបាក។ តាមព្រះបន្ទូលនៅថ្ងៃនេះយើងឃើញថា ព្រះយេស៊ូត្រូវបានគេធ្វើទុក្ខបុកម្នេញ ពួកផារ៉ាស៊ីបដិសេធមិនទទួលស្គាល់ព្រះអង្គរករឿងធ្វើគត់ព្រះអង្គរហូតដល់បូជាជីវិតនៅលើឈើឆ្កាង។ នេះជាព្រឹត្តិការណ៍ដែលពួកផារ៉ាស៊ី ពួកបូជាចារ្យបដិសេធមិនទទួលព្រះយេស៊ូ។
ទោះបីគេធ្វើបាបព្រះយេស៊ូរហូតដល់ឆ្កាងព្រះអង្គនៅលើឈើឆ្កាង និងសោយទិវង្គត់ក៏ដោយ ក៏ព្រះយេស៊ូនៅតែមានសេចក្តីស្រឡាញ់ មានធម៌មេត្តាករុណា មានការអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ដល់យើងទាំងអស់គ្នា។ នេះជាហេតុដែលនាំឱ្យយើងឃើញថា ទោះបីព្រះយេស៊ូត្រូវធ្វើទុក្ខបុកម្នេញព្រះអង្គបានមករួមវាសនជាមួយមនុស្សលោក ធ្វើឱ្យមនុស្សយើងទាំងអស់គ្នាដែលមានជំនឿលើព្រះអង្គបានទទួលធម៌មេត្តាករុណា សេចក្តីស្រឡាញ់ ព្រោះជំនឿទទួលការសង្គ្រោះ ជំនឿទទួលការប្រណីសន្តោស និងជំនឿទទួលការលើកលែងទោស។
ទោះបីយើងជាអ្នកបាបព្រះអង្គសុខចិត្តមករួមដំណើររួមវាសនជាមួយមនុស្ស នៅជាមួយមនុស្សទាំងដឹងថាមនុស្សបានធ្វើបាប ធ្វើគត់ព្រះអង្គ ក្បត់ព្រះអង្គ និងបានប្រហារព្រះអង្គ ប៉ុន្តែព្រះជាម្ចាស់នៅតែមានសេចក្តីស្រឡាញ់អត់ប្រែប្រួល ផ្ទុយទៅវិញព្រះអង្គធ្វើឱ្យមនុស្សទទួលជីវិតអស់កល្បជានិច្ច។
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតខ្ញុំ និងសម្រាប់ជីវិតរបស់បងប្អូនទាំងអស់ ទោះបីអ្នកជឿ ឬអ្នកមិនជឿព្រះយេស៊ូតែមួយព្រះអង្គគត់យាងមកក្នុងលោកនេះដើម្បីមនុស្សលោកមានជីវិតនៅក្នុងព្រះអង្គក្នុងនាមព្រះបិតារបស់ព្រះអង្គអស់កល្បជានិច្ចយូរអង្វែងតរៀងទៅ។ អាម៉ែន៕
Daily Program
