ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ យ៉ូហាន ៣,២២-៣០បកស្រាយដោយ៖ លោកបូជាចារ្យ អ៊ុន សុន

លោកយ៉ូហានបាទីស្តគឺជានរណា? លោកយ៉ូហានបាទីស្តជាអ្នកដែលមករៀបចំផ្លូវថ្វាយព្រះយេស៊ូ ហើយលោកក៏បានបង្ហាញឱ្យយើងឃើញថា លោកក៏បានប្រកាសប្រាប់ប្រជាជនឯទៀតៗដោយធ្វើពិធីជ្រមុជទឹកដល់អ្នកឯទៀតដែលមករកលោក ដើម្បីបង្ហាញព្រះយេស៊ូឱ្យគេស្គាល់។ លោកយ៉ូហានមានឈ្មោះល្បី ប៉ុន្តែលោកដាក់ខ្លួន មានចិត្តសុភាពរាបសារមិនចង់បានមុខមាត់ទេ ប៉ុន្តែលោកចង់ឱ្យគេដឹងថា ព្រះយេស៊ូជានរណាសម្រាប់គេ។
បាទ! នេះជាគំរូមួយដ៏ល្អសម្រប់យើងទាំងអស់គ្នាដូចព្យាការីយ៉ូហានបាទីស្តជាព្យាការីចុងក្រោយ ដែលធ្វើឱ្យប្រជាជននៅសម័យលោកបានដឹងបានយល់អំពីព្រះយេស៊ូ។ ដូច្នេះថ្ងៃនេះពេលយើងឃើញគំរូដល់ល្អរបស់លោកយ៉ូហានបាទីស្តធ្វើឱ្យយើងទាំងអស់គ្នាជាសាវ័ករបស់ព្រះយេស៊ូ មានភារកិច្ចដូចលោកយ៉ូហានដើម្បីបង្ហាញដល់បងប្អូនឯទៀតៗ ដែលរស់នៅក្នុងពេលវេលារបស់យើង គឺព្រះយេស៊ូ គឺជាព្រះសង្គ្រោះ! ព្រះយេស៊ូគឺជាព្រះគ្រីស្តជាស្តេចមួយអង្គដែលបានមករស់នៅកណ្តាលយើង ហើយព្រះអង្គបានណែនាំយើង ធ្វើឱ្យយើងក្លាយជាបុត្រធីតារបស់ព្រះបិតា កុំឱ្យយើងទៅជាជនកម្សត់ទុរគត៌ក្រោយយើងម្នាក់ទទួលស្គាល់ថា ម្តាយឪពុកបង្កើតរបស់យើង ទាំងអស់គ្នាសុទ្អតែជាមនុស្សដែលត្រូវតែបន្តបន្ទាប់ចែកឋានទៅ។
ដោយសារព្រះបិតាស្រឡាញ់យើងទ្រង់ប្រទានព្រះយេស៊ូមកនៅក្នុងលោកនេះ ប្រមូលមនុស្សទាំងអស់ទៅជាគ្រួសារតែមួយ ទៅជាបងប្អូនតែមួយនៃអង្គព្រះយេស៊ូ។ ដូច្នេះខ្ញុំមានសេចក្តីសោមន្សរីករាយដើម្បីអញ្ចើញបងប្អូនទាំងអស់គ្នាតាមរយៈលោកយ៉ូហានបាទីស្ត ជាព្យាការីមួយរូបដែលមានចិត្តសុភាពរាបសារដែលមានចិត្តស្លូតបូតធ្វើសក្ខីភាពអំពីព្រះយេស៊ូនៅក្នុងលោកនេះ និងឱ្យយើងធ្វើដូចលោកដើម្បីចែកនូវអំណរសប្បាយគឺមានព្រះគ្រីស្តចូលនៅក្នុងជីវិតរបស់យើង និងណែនាំឱ្យយើងឃើញសេចក្តីស្រឡាញ់ ឃើញធម្មមេតាករុណារបស់ព្រះជាម្ចាស់។ អាម៉ែន
Daily Program
