ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ២១,២០-២៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះតាមដំណឹងល្អលោកយ៉ូហានដែលជាសាវ័កដែលព្រះយេស៊ូស្រឡាញ់បានណែនាំ និង​បា​នឱ្យ​យើង​ឃើញ​ថាមានព្រះបន្ទូល និងការបង្រៀនជាច្រើនដែលព្រះយេស៊ូប្រទានដល់ក្រុមសាវ័កដើម្បី​ឱ្យក្រុម​សាវ័ក​មា​នជំនឿនឹងបានឃើញនូវអ្វីដែលព្រះយេស៊ូបានបង្រៀន កិច្ចការដែលព្រះយេស៊ូបានធ្វើនៅក្នុងកិច្ច​ការ​គ្រី​ស្ត​ទូត។

ក្នុងសប្តាហ៍នៃបុណ្យចម្លងនេះយើងឃើញថាសាវ័កបានធ្វើសក្ខីភាពអំពីព្រះយេស៊ូ និងប្រកាសដំណឹង​ល្អ​ដល់​បងប្អូនឯងទៀតៗ។ លោកយ៉ូហានចង់ប្រាប់យើងថាមានសេចក្តីជាច្រើនដែល​ព្រះយេស៊ូ​បាន​បង្រៀន បានធ្វើ តែព្រះអង្គបានជ្រើសរើសតែសេចក្តីសំខាន់ៗដើម្បីជួយឱ្យសាវ័កមានជំនឿ។ យើងជាគ្រីស្តបរិស័ទ យើងជាសាវ័ករបស់ព្រះយេស៊ូ យើងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គមិនគ្រាន់តែមានការគិតល្អ ការ​និយាយល្អ ការធ្វើល្អប៉ុណ្ណោះទេ ប៉ុន្តែយើងមានសេចក្តីស្រឡាញ់!។

សេចក្តីស្រឡាញ់គឺជាព្រះជាម្ចាស់ដែលព្រះអង្គប្រទានបេះដូងដល់មនុស្សយើងម្នាក់ៗគឺបេះដូងនៃសេចក្តីស្រឡាញ់។ ក្នុងសេចក្តីស្រឡាញ់នេះហើយដែលធ្វើឱ្យយើងប្រតិបត្តិតាមកិច្ចការដែកព្រះយេស៊ូមាន។ នេះ​ជាចំណុចមួយសំខាន់ពេលព្រះយេស៊ូព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គបានប្រទានបេសកកម្ម ប្រទាន​កិច្ចការដល់ក្រុមគ្រីស្តទូត ដល់យើងសព្វថ្ងៃនេះដែរ។ អ្វីៗដែលយើងធ្វើដើម្បីធ្វើ​ជាសក្ខីភាព​របស់​ព្រះយេ​ស៊ូដើម្បីបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់មនុស្សលោក។

ថ្ងៃនេះចូលបងប្អូនចូលរួមទូលអង្វរព្រះជាម្ចាស់សូមព្រះវិញ្ញាណដ៏វិសុទ្ធជួយអង្វរយើង ជួយបំភ្លឺយើង ដើម្បី​ព្រះបន្ទូលដែលយើងបានទទួលពីព្រះយេស៊ូ ដើម្បីនាំព្រះបន្ទូលទៅកាន់បងប្អូនឯទៀតៗនាំធម៌​មេត្តា​ករុណា និងការលើកលែងទោសដល់បងប្អូនឯទៀតៗ។ សូមព្រះវិញ្ញាណជួបបំភ្លឺជួយណែនាំយើងដើម្បី​ឱ្យយើងប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អាម៉ែន៕

Daily Program

Livesteam thumbnail