ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១០,៣៨-៤២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរ បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះជាបុណ្យព្រះនាងម៉ារីតាម​មាលា​ ឬ​តាម​ផ្គាំ។ បាទ បងប្អូនដឹងហើយនៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះជាព្រឹត្តិការណ៍សំខាន់មែនទែន ដែលធ្វើឲ្យខែនេះជាខែនៃផ្គាំ ឬ​​ខែនៃការអធិដ្ឋានមាលាជាចំនុចសំខាន់មួយរបស់ព្រះនាងម៉ារីក្នុងការជួយជំរុញជីវិតយើង ព្រោះព្រះ​នាង​ជាគំរូសម្រាប់អស់អ្នកដែលបំរើព្រះជាម្ចាស់ មិនថាតាមផ្លូវកាយ ឬក៏តាមផ្លូវវិញ្ញាណ។

ដូចព្រះបន្ទូលថ្ងៃនេះនាងម៉ាថា និងនាងម៉ារីសុទ្ធតែជាស្ត្រីចង់បំរើព្រះជាម្ចាស់ គឺបំរើព្រះយេស៊ូ និង​យើង​ដឹង​ថាព្រះនាងម៉ារី ជាគំរូសម្រាប់បំរើព្រះជាម្ចាស់ បំរើព្រះយេស៊ូជាមុនគេ។ ដូច្នេះព្រះនា​ងបាន​ឆ្លើយ​តប​នូ​វ​គម្រោងការណ៍របស់ព្រះជាម្ចាស់ ក្នុង​ការធើ្វឲ្យព្រះបន្ទូល​របស់ព្រះជាម្ចាស់កើត​ជារូបរាង​នៅ​ក្នុង​លោក​នេះ។ បាទបងប្អូន! សូមឲ្យព្រះបន្ទូលថ្ងៃនេះជួយរំលឹកបងប្អូនផងដែរ ដើម្បីឲ្យយើង​បានឆ្លើយ​តប​នៅ​ក្នុង​ជីវិត​របស់យើងដូចព្រះនាងម៉ារី ហើយមិនថានៅពេលយើងបានបំពេញបេសកកម្មអ្វីក៏ដោយ ជាពិសេស​ខែ​នេះជាខែតុលា ជាខែបេសកកម្ម យើងសូមឲ្យព្រះនាងម៉ារីជាកម្លាំងសម្រាប់យើង ក្នុង​ការបន្ត​បេស​កក​ម្ម​របស់​ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។

សូមបងប្អូនបន្តអធិដ្ឋាននៅតាមផ្ទះ ឬក្នុងក្រុមគ្រួសាររបស់យើងការបំរើរបស់យើងដូច​ព្រះ​បន្ទូ​ល​​​ថ្ងៃនេះ គឺ​បំរើ​ព្រះយេស៊ូ ដូចនាងម៉ាថា និងនាងម៉ារីដែលយើងអាចធ្វើបាន គឺអធិដ្ឋាន។

បាទ! លោកឪពុកសូមលើកទឹកចិត្តឲ្យបងប្អូនអធិដ្ឋានផ្គាំជាមួយគ្នា​ ឬផ្ទាល់ខ្លួន ឬ​ពេល​​កំពុង​ធ្វើ​ដំ​ណើរ មិនថាព្រឹក ឬក៏ល្ងាចត្រូវមានចិត្តចង់ថ្វាយផ្គាំនេះទៅព្រះនាងម៉ារី រួមជាមួយគ្នា​ក្នុង​ការ​ប្រកា​ស​ដំណឹងល្អ។ ជាពិសេស ដំណឹងល្អនៃសុខសន្តិភាព ដែលយើងកំពុងត្រូវការនៅក្នុងប្រទេសរបស់យើង និង​គ្រប់​ប្រទេស​នៅ​ក្នុងពិភពលោក។

សូមព្រះជាម្ចាស់ប្រទានពរឲ្យបងប្អូន សូមព្រះនាងម៉ារីជួយ​អង្វរព្រះអង្គ​ម្ចាស់​ឲ្យ​បង​ប្អូន​ផង៕

 

Daily Program

Livesteam thumbnail