ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ៦,១-៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះពេលយើងបានស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ ជាព្រះបន្ទូលមួយនាំយើងឲ្យគិតពីការរស់នៅ នឹងការ​ប្រព្រឹត្តតាមជំនឿរបស់យើងផ្សារភ្ជាប់និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចព្រះយេស៊ូប្រាប់ថា ព្រះអង្គជា​ម្ចាស់​​​លើអ្វីៗទាំងអស់ ដូច្នេះព្រះយេស៊ូវជាព្រះគ្រីស្តជាអម្ចាស់លើថ្ងៃសប្ប័ទ លើ​វត្ថុសម្ភារៈ​អ្វី​ៗ​ទាំង​អស់​ដែល​មា​ន។

ដូច្នេះពេលយើងស្គាល់ ពេលយើងដឹង ពេលយើងយល់ថា​មានព្រះជាម្ចាស់ជាម្ចាស់លើជីវិតរបស់​យើង​ម្នាក់​ៗឲ្យយើងឃើញថា ច្រើនដងច្រើនគ្រា យើងតែងតែបណ្ដោយខ្លួន បន្ទាបខ្លួន ដើម្បីទទួលយកលាភ​ស​ក្ការៈ ព្រមឲ្យសម្ភារៈទាំងនោះធ្វើជាចៅហ្វាយនាយរបស់ខ្លួន។ នេះធ្វើឲ្យយើងដឹងថាយើងជា​មនុស្សបាប មានភាពទន់ខ្សោយក្នុងការរស់នៅ។ ក្នុងជំនឿរបស់យើង យើងត្រូវរំលឹកនិងត្រូវយល់ជានិច្ចថា ព្រះជា​ម្ចាស់​​លើអ្វីៗទាំងអស់ ហើយព្រះអង្គគឺជាជម្រើសទីមួយនៅក្នុងជីវិតរបស់យើង ដើម្បីណែនាំ​និងបំភ្លឺជីវិត​របស់​យើង កុំឲ្យយើងធ្លាក់ទៅលើការទាក់ទាញនៅក្នុងអបាយមុខផ្សេងៗ ដូចជាល្បែងស៊ីសង និង​អ្វីៗ​ដែល​ធ្វើឲ្យជីវិតរបស់យើងអាប់អោនកិត្ដិយសបាត់បង់នូវភាពថ្លៃថ្នូររបស់មនុស្ស។

សេចក្ដីនេះឲ្យយើងដឹងថា ពេលណាយើងចាកចេញពីភាពអាក្រក់ទាំងឡាយយើងត្រូវតែអធិស្ឋាន!   ពេល​​ណាពីរបីនាក់ជួបជុំគ្នានៅក្នុងនាមខ្ញុំ“ខ្ញុំគង់ជាមួយ”។ ដូច្នេះជីវិតរបស់ខ្ញុំផ្ទាល់និងបងប្អូន ត្រូវការ ការអធិដ្ឋានមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដើម្បីដឹងថាជីវិតរបស់យើង ភាពថ្លៃថ្នូររបស់យើង គឺ​មាន​ព្រះ​ជាម្ចាស់ដែលណែនាំ។ សូមព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺ ជួយណែនាំយើងក្នុង​ថ្ងៃដែលយើង​បានស្ដាប់​ព្រះ​បន្ទូលនេះធ្វើឲ្យព្រះបន្ទូលជាពន្លឺជួយបំភ្លឺ ជួយណែនាំយើងនៅក្នុងជីវិត ដើម្បី​ឲ្យ​យើង​គោរព​ស្រឡាញ់​​ព្រះ​ជាម្ចាស់ជានិច្ច អាមែន៕

 

Daily Program

Livesteam thumbnail