ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ១៤,២២-៣៦)អត្ថាធិប្បាយគម្ពីរ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

សួស្ដីបងប្អូនជាទីស្រឡាញ់! ថ្ងៃនេះខ្ញុំមានដំណឹងល្អពីព្រះជាម្ចាស់ដែលជាដំណឹងនាំម​កនូវសេចក្តីសង្ឃឹម​ ត្បិតឆ្នាំនេះគឺជាឆ្នាំនៃសេចក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា ជាពិសេសសម្រាប់បងប្អូនជាមនុស្ស​តូច​តាច​។ សម្រាប់សង្គយូដា មនុស្សតូចតាចរួមមានអ្នកដែលមានជំងឺ ស្ត្រីមេម៉ាយ ក្មេងកំព្រា  ឬអ្នក​ដែល​​គ្មានទីពឹង និងគ្មានជំរក អ្នកទាំងនោះមិនត្រូវបានគេរាប់ថាជាមនុស្សដែលមានសិទ្ធិពេញលេញ អាចចូល​រួម​​ក្នុងសង្គមបានទេ ប៉ុន្តែព្រះយេស៊ូបានបង្រៀនយើងថា អ្នកតូចតាចទាំងនេះងាយ​ស្រួលនឹង​ទទួល​យក​ព្រះ​រាជរបស់ព្រះជាម្ចាស់ ជាងអ្នកដែលគិតថាខ្លួនសក្តិសម។

​ខ្ញុំសូមលើកឧទាហរណ៍ពីក្មេងតូចៗដែលបានមករកព្រះយេស៊ូ ក្រុម​សិស្សរបស់​ព្រះយេស៊ូបាន​ហាម​​ពួកគេ ព្រោះមិនចង់ឱ្យក្មេងៗរំខាន។ ប៉ុន្តែព្រះយេស៊ូបែរជាស្វាគមន៍ពួកគេ នឹង​បានបង្រៀន​មេ​រៀន​ដ៏​សំខាន់​មួយដល់ក្មេងៗទាំងនោះ។ ព្រះអង្គមានបន្ទូលថា៖ “អ្នកដែលមាន​ចិត្តស្មោះត្រង់ដូចកូនក្មេង​ទើប អាច​ចូលទៅក្នុងព្រះរាជារបស់ព្រះជាម្ចាស់បាន!” ចិត្តស្មោះត្រង់និងបរិសុទ្ធគឺដូចជាចិត្តរបស់ក្មេងតូចៗ។ ទោះ​បី​ជាយើងលែងជាក្មេងក៏ដោយ តែយើងអាចធ្វើឱ្យចិត្តរបស់ខ្លួនមានលក្ខណៈដូចកូនក្មេងចំពោះព្រះជា​ម្ចាស់​​! គឺមានចិត្តសុភាពរាបសារ ទន់ភ្លន់ ស្ដាប់បង្គាប់ និងមានជំនឿចិត្តលើព្រះជាម្ចាស់។

ប្រសិនបើយើងមានតែមោទនភាពនិងគិតតែពីខ្លួនឯងនោះយើងមិនអាចធ្វើឱ្យចិត្តរបស់យើងដូចកូនក្មេងបានទេ។ ហើយប្រសិនបើយើងធ្វើមិនបាន ព្រះរាជរបស់ព្រះជាម្ចាស់នៅតែឆ្ងាយពីយើង។ ព្រះយេស៊ូ​ក៏​បានមានបន្ទូលអំពីអ្នកគង្វាលជៀមផងដែរ ទ្រង់​​បានប្រៀបធៀប​ទៅនឹងរឿងបុរសម្នាក់​ដែលមាន​ចៀម​ល្អ​ចំ​នួន​៩៩ក្បាលមានមួយក្បាលបានបាត់បង់។ អ្នកគង្វាលដ៏ល្អនោះបានបន្សល់ទុកចៀម៩៩ក្បាល​ហើយ​ទៅ​​តាមរកចៀមមួយក្បាលដែលវង្វេង។

នៅពេលដែលគាត់រកឃើញ គាត់សប្បាយរីករាយណាស់​។នេះបង្ហាញពីព្រះទ័យរបស់ព្រះជាម្ចាស់​ដែល​ព្រះអង្គមានចំពោះយើង។ យើងទាំងអស់គ្នាមិនមែនជាមនុស្ស​ល្អឥតខ្ចោះ ១០០% ទេ ទោះបីជាយើងខិត​ខំ​ធ្វើ​ល្អក៏ដោយ។ ជួនកាលយើងក៏ធ្លាក់ទឹកចិត្ត មានបាបកម្ម និងបរាជ័យក្នុងការធ្វើកិច្ចការដែលគួរធ្វើ។

ដូច្នេះកុំអស់សង្ឃឹម! ព្រះជាម្ចាស់កំពុងតែស្វែងរក​យើង! ព្រះអង្គក៏ស្វែង​រកបងប្អូនឯ​ទៀតៗ​ដែលជួន​កាល​​ជា​មនុស្សមានបាប និងមិនត្រូវបានសង្គមរាប់រក។ តើយើងគួរធ្វើដូចម្តេចដើម្បីនាំសេចក្តីមេត្តា​ករុណា​​របស់ព្រះជាម្ចាស់ទៅកាន់ពួកគេ? នេះគឺជាបេសកកម្មរបស់យើង យើងត្រូវស្វាគមន៍អ្នកដែលមា​ន​ចិត្ត​ស្មោះត្រង់ដូចកូនក្មេង ហើយរៀនដើម្បីឱ្យមានចិត្តដូចពួកគេ។ យើងក៏ត្រូវ​មានចិត្តទូលាយដើម្បីទៅរក​មនុស្ស​មាន​បាបដូចជាខ្លួនយើងដែរ ដើម្បីពួកគេបានស្គាល់ព្រះជាម្ចាស់វិញ៕

 

Daily Program

Livesteam thumbnail