ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា ៥,១-១១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល​

ក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះប្រហែលជាយើងអាចនិយាយអំពីបីឬ បួនចំណុច ទីមួយ៖ ព្រះយេស៊ូ​ទៅ​ជួប​កុំគ្រីស្តទូតដើមដំបូងដែលកំពុងនេសារត្រីអ្នកទាំងនោះសាមញ្ញាណាស់! ត្រង់នេះ​បង្ហាញថាវត្តមាន​ព្រះ​យេស៊ូ​គឺគង់នៅ​ជាមួយ​យើ​ង​​មិនមែននៅលើមេឃ ឬនៅកន្លែងអស្ចារ្យ តែនៅក្នុងជីវិតប្រចាំថ្ងៃរបស់​យើង នៅកន្លែងធ្វើការ តាមរយៈអ្នកដ៏ទៃ ឬនៅក្នុងក្រុមគ្រួសារ! ពេលយើងអធិស្ឋានប្រចាំថ្ងៃព្រះអង្គ​គង់​ជាមួយយើង ប៉ុន្តែ! ពេលខ្លះយើងមើលព្រះអង្គមិនឃើញ។

ពេលព្រះយេស៊ូឃើញក្រុមសាវ័កបានខិតខំរកត្រីពេញ​មួយ​យប់តែមិនបានត្រីសោះ! ត្រង់នេះមា​ន​ន័យថា ប្រហែលនៅក្នុងជីវិតរបស់យើង ពេលខ្លះអ្វីដែលយើង​ខំហាក់មិនចេញជាផលផ្លែចំពោះការងារដែលបាន​ខិត​ខំ​ទាំង​ប៉ុន្មាន មិនថាបញ្ហានៅក្នុងក្រុមគ្រួសារ ឬនៅកន្លែងធ្វើការ យើងហ្នឹងមានអារម្មណ៍ថា​ព្រះ​ជា​ម្ចាស់​​ឃ្លាត​ឆ្ងាយពីយើង ឬពេលខ្លះយើងមិនជឿលើព្រះជាម្ចាស់! ជីវិតរបស់ដូចដើរនៅក្នុងទីងងឹត ផ្ទុយ​ទៅ​វិញនៅពេលព្រះយេស៊ូសុំឲ្យសិលាទៅកន្លែងជ្រៅបន្តិចហើយទម្លាក់អួន ពេលនោះលោកសិលា​មិន​បាន​ប្រកែកអ្វី​ទាំងអស់ ហើយធ្វើតាម ទោះបីលោកសិលាដើមកំណើត​ជាអ្នកនេសារត្រីក៏ដោយ​ក៏លោកបំ​ពេញ​កិច្ច​ការនោះដោយយកចិត្តទុកដាក់។

អ្វីដែលអត្ថបទដំណឹងល្អនៅថ្ងៃនេះចង់បង្ហាញនោះ មិនថាកិច្ចការតូចឬធំ ប៉ុន្តែឲ្យតែជារឿងដែលត្រឹមត្រូវ  នឹងមានភាពជឿជាក់យល់ពីការងារនោះទោះវាលំបាកនិងមិនធ្លាប់ធើ្វក្តី អ្វីៗនឹងប្រព្រឹត្តទៅដោយរលូន  ត្បិតពាក្យថា“ទឹកជ្រៅ” ព្រះយេស៊ូកំពង់បង្រៀនយើងឲ្យមានចិត្តល្អ អត់ធ្មត់សប្បុរស ដាក់ខ្លួន​ទោះបីខ្លួ​ន​ជា​អ្នកចេះ ឬមានបទពិសោធន៍ក៏ដោយត្រូវចេះរៀនស្តាប់ និងទទួលយកអ្វីដែលថ្មីៗនៅជុំវិញខ្លួន កុំមានៈ​រឹង​ទទឹងគិតថាខ្លួនត្រូវ ប្រាកដណាស់នៅពេលដែលយើងចេះដាក់ខ្លួន និងរៀនទទួលយកអ្វីដែលថ្មី នោះជី វិតយើងនឹងទទួលបានអ្វីៗថ្មីដូចគ្នា ប្រៀបដូចជាការនេសាទរបស់លោកសិលាអញ្ជឹង! លោកទទួលបាន ត្រីយ៉ាងច្រើនបន្ទាប់ពីធើ្វតាមសម្តីរបស់ព្រះយេស៊ូ។

ទីបំផុតព្រះយេស៊ូត្រាស់ហៅគាត់ឲ្យទៅនេសារមនុស្សវិញ គឺទៅប្រកាសដំណឹងល្អដល់អស់បងប្អូន​ដែល​មិន​ទាន់ជឿ ប្រកាសដំណឹងល្អមិនមែនន័យថាបង្ខំគេឲ្យចូល ក្នុងគ្រីស្តសាសនា ប៉ុន្តែយើងធើ្ចឲ្យ​គេស្គាល់​សេចក្តីស្រឡាញ់ ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដោយប្រព្រឹត្តកិច្ចការ ដោយពាក្យសម្តីរបស់យើង តាម​របៀបរស់នៅរបស់យើង នេះជាភារកិច្ចរបស់យើងជាគ្រីស្តបរិស័ទ។

អត្ថបទថ្ងៃនេះលើកទឹកចិត្តឱ្យយើងជឿទុកចិត្តទាំងស្រុងទៅលើព្រះបន្ទូលរបស់ព្រះយេស៊ូ ហើយយើង​មាន​​​អំណរ​សប្បាយដោយ​ព្រះជាម្ចាស់គង់នៅជាមួយយើងនៅក្នុងជីវិតប្រចាំថ្ងៃ ​អំណរ​សប្បាយនេះ នឹង​ធើ្វ​ឲ្យ​យើងចង់ចែកអំណរសប្បាយទៅអ្នកដទៃ ដែលធ្វើ​ឱ្យជីវិតរបស់យើងពោរពេញទៅដោយអត្ថន័យ​ពិត​ប្រាក​ដមែន៕

Daily Program

Livesteam thumbnail