ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស ៥,២១-៤៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

យើងដឹងថាព្រះជាម្ចាស់ស្រឡាញ់មនុស្ស ហើយបេសកកម្មរបស់ព្រះយេស៊ូ បង្ហាញធម៌មេត្តាករុណា និង​កំពុងប្រាប់ឲ្យមនុស្ស មករកព្រះជាម្ចាស់វិញ។ ធម៌មេត្តាករុណា ដែលព្រះអង្គបានធ្វើថ្ងៃនេះ គឺ​ជួយ​ស្ត្រី​ធ្លាក់​ឈាមម្នាក់ ឲ្យជាពីជំងឺរុំាងរៃមួយនេះ និងស្ត្រីក្មេងម្នាក់ដែលស្លាប់ទៅហើយ បាន​រស់រានមាន ជីវិតថ្មី​ឡើង​វិញ។ បាទបងប្អូន! ព្រះយេស៊ូមានឫទ្ធិអំណាច តែកិច្ចការដែលព្រះអង្គធ្វើគ្រប់បែបយ៉ាង ព្រោះចង់​ឲ្យ​អ្នកដែលបានទទួលការសង្គ្រោះនេះ ចេះកែប្រែចិត្តគំនិត នឹង​ត្រឡប់មករកព្រះអង្គវិញ។

សូម្បីតែស្ត្រីមានបញ្ហាធ្លាក់ឈាម នឹងបានចំណាយលុយជាច្រើនដើម្បីព្យាបាលខ្លួន ឥឡូ​វ​នេះ​ក៏​បានជា​ដោយសារជំនឿរបស់នាង។ ដូច្នេះកាលណាយើងធ្វើកិច្ចការណាមួយមិនថាតូចក្តី ឬធំក្តី នៅពេល​ដែល​យើង​ធើ្វដោយ​​សារជំនឿ នោះព្រះជាម្ចាស់នឹងជួយគាំទ្រ ទោះបីយើងមិនដឹងថា ព្រះអង្គជួយ ឬមិនជួយ តែ​​កាល​ណា​យើង​ទូល​អង្វរព្រះអង្គ ដោយចិត្តជឿជាក់ដូចស្ត្រីម្នាក់នេះ! ពិតមែន យើងនឹងទទួល​បាន​ជំនួយ​ពីព្រះអង្គ។

មួយទៀត គឺឪពុករបស់ក្មេងស្រី ដែលមានជំងឺធ្ងន់ គាត់ក៏មានជំនឿលើព្រះអង្គដែរ។ ដូច្នេះការព្យា​បាល​របស់ព្រះអង្គ គឺកំពុងប្រកាស ក្រៅពីការប្រកាសសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រះអង្គក៏​ទាម​ទារ​ឲ្យ​យើងមានជំនឿជឿជាក់លើព្រះអង្គដូចគ្នា។ ដូច្នេះជំនឿរបស់ឪពុកស្រី្តហ្នឹង ជឿថា ព្រះអង្គ​អាច ​ប្រោស​ឲ្យ​ក្មេង​​ស្រីរស់ឡើងវិញ ហើយព្រះអង្គពិតជាធើ្វបានមែន។ ការ​រស់​ឡើង​វិញ​របស់​នាង​ ក៏ជាសញ្ញាមួយថា អនាគត ព្រះអង្គនឹងមានព្រះជន្មថ្មីដ៏រុងរឿង រស់ឡើងវិញដូចគ្នា តែនៅ​ក្នុង​លក្ខណៈ​ពិសេសផ្សេង។

បាទ! បងប្អូន សូមឲ្យយើងថ្វាយកិច្ចការរបស់យើង ជំនឿរបស់យើងទៅព្រះអង្គម្ចាស់ នៅពេលយើង​ជួប​ការ​លំបាក ជួបឧបសគ្គ កុំភ្លេចអធិដ្ឋាន និងសូមឲ្យជំនឿរបស់ព្រះអង្គទៅលើជីវិតរបស់យើង មាន​កាន់​តែរឹងមាំ។ ហេតុដូច្នេះ បងប្អូននឹងរួមជាមួយព្រះអង្គម្ចាស់យេស៊ូគ្រីស្ត គឺអំណរសប្បាយ និង​ជីវិត​ថ្មី​ដ៏​រុង​រឿង៕

 

Daily Program

Livesteam thumbnail