ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៥,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ក្នុងអត្ថបទដំណឹងល្អតាមលោកលូកាថ្ងៃនេះ ព្រះយេស៊ូសុំឲ្យយើងយកទ្រព្យសម្បត្តិ របស់យើង ធ្វើ​ទាន​ដល់​អ្នកក្រីក្រ ទ្រង់បង្រៀនយើងឲ្យចេះប្រើទ្រព្យសម្បត្តិ ជាផ្លូវមួយដើម្បីនាំយើងទៅជួបព្រះជាម្ចាស់។ លោក​លូកាបង្ហាញឲ្យឃើញថា ព្រះយេស៊ូបានមកក្នុងលោកនេះ ធ្វើឲ្យមនុស្សយើងមានទ្រព្យសម្បត្តិមួយ​លើសពីទ្រព្យសម្បត្តិ គឺមានព្រះជាម្ចាស់ក្នុងជីវិតរបស់យើង។

ហេតុនេះយើងត្រូវរិះគិតពិចារណា រវាងជីវិត និងការឲ្យតម្លៃទ្រព្យសម្បត្តិក្នុង​លោកិយ៍នេះ ដោយពឹង​ផ្អែក​លើទ្រព្យសម្បត្តិដែលយើងមានដូចជាមាស ប្រាក់ ឡាន ផ្ទះដើម្បីប្រើប្រាស់ ហើយអ្វីដែលយើង​សញ្ជឹង​គិត​​លើសពីទ្រព្យសម្បត្តិ គឺសម្បត្តិនៃឋានបរមសុខ! ជាជីវិតអស់កល្បជានិច្ចរួមជាមួយព្រះជាម្ចាស់។ ដើម្បី​ជួយ​ឲ្យបងប្អូនរិះគិតអំពីទឹកចិត្តរបស់ព្រះជាម្ចាស់ ដែលបានបង្កើតយើង មានសម្រាប់យើង ហើយ​ឲ្យ​យើង​មាន​ទឹកចិត្តសម្រាប់ព្រះអង្គ ពេលណាយើងប្រព្រឹត្តកិច្ចការណាមួយល្អ គឺជាទឹកចិត្តមួយដែលយើង​នឹក​ដល់​ព្រះជាម្ចាស់ ហើយយើងបានចែករំលែកជាមួយបងប្អូន។ ទីមួយ យើងអាចចែកស្នាមញញឹម ទីពីរ យើងចែកសេចក្តីស្រឡាញ់ ទីបី ចែកមេត្តាករុណា ទីបួន គឺការលើកលែងទោស ទីប្រាំ ការ​ផ្តល់​កម្លាំង​ចិត្ត ទី​ប្រាំមួយ ផ្តល់ឱកាសដល់បងប្អូន និងទីប្រាំពីរ កោតសរសើរនិង ធ្វើ​ចំពោះ​អ្នកដែលបានធ្វើល្អ។

គ្រាន់តែនិយាយល្អៗ​លើក​ទឹក​ចិត្ត​ និង​កោត​សរ​សើរ ដើម្បីជាកម្លាំងចិត្តក្នុងការរស់នៅប្រចាំថ្ងៃនេះក៏ជាការ​ប្រព្រឹត្តសេចក្តីល្អដែរ​។ បទពិសោធន៍ខ្ញុំ! គ្រប់កិច្ចការអ្វីៗដែលយើងធើ្វ សូមនឹកដល់ព្រះជាម្ចាស់ និង​គិត​ដល់​បងប្អូន នោះហើយជាតម្លៃដ៏ធំធេង ព្រោះអ្វីដែលយើងទទួលបានជាអំណោយទាន ដែល​ព្រះជាម្ចា​ស់​ឲ្យ​​ដែល​យើងធ្វើបាន សព្វថ្ងៃនេះជីវិតយើង កិច្ចការដែលយើងធ្វើបាន អ្វីដែលយើងគិតបាន អ្វី​ដែល​យើង​នឹក​បាន គឺមានព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងជាលេខមួយជួយបំភ្លឺ៕

 

Daily Program

Livesteam thumbnail