គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនក្រុមមនុស្សជនគោលដៅ មន្ត្រីរាជការ កម្មករ និយោជិត និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ សម្រេចបានជាង១ភាគ៣ ឬស្មើនឹង ៣៩.៥៥ ភាគរយ នៃប្រជាជនគោលដៅចំនួន ១០ លាននាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ក្នុងចំណោម«អ្នកស្ម័គចិត្ត»មកទទួលការចាក់វ៉ាក់សាំងមានចំនួន ៣,៩៥៥,០៣៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ១,៩៥៦,៧៩៦នាក់ ។