អង់គ្លេស​ថា បម្រាម​លក់​អាវុធ​ឱ្យ​អ៊ីស្រាអែល​នឹង​ជួយ​ក្រុម​ហាម៉ាស់

រដ្ឋមន្រ្តីក្រសួងការបទេសអង់គ្លេសបានប្រឆាំងនឹងគំនិតផ្តួចផ្តើមមិនអោយខ្លួនលក់អាវុធអោយអ៊ីស្រាអែល​ដោយលើកឡើងថា បម្រាម​លើ​ទីក្រុង​ឡុងដ៍មិនអោយ​លក់​អាវុធ​ទៅ​ឲ្យ​អ៊ីស្រាអែល​នឹង​ពង្រឹង​ក្រុម​ហាម៉ាស ។

លោក ដេវិទ កាមេរូន ( David Cameron) រដ្ឋមន្ត្រីការបរទេសអង់គ្លេសអង់គ្លេស និយាយថា ការដាក់កម្រិតលើការផ្តល់អាវុធដល់អ៊ីស្រាអែល ដោយសារតែសង្គ្រាមនៅហ្គាហ្សា នឹងពង្រឹងក្រុមហាម៉ាស។​

លោក ក៏​បាន​និយាយ​ដែរ​ថា ​កិច្ច​ព្រម​ព្រៀង ​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ ទំនងមានសង្ឃឹ​មតិចណាស់ ប្រសិនបើមានការហាមប្រាមលើការនាំចេញអាវុធទៅអោយអ៊ីស្រាអែល​។

មកដល់ពេលនេះយោធាអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធាររបស់ខ្លួននៅហ្គាហ្សាដោយសារតែលេសតាម «កម្ចាត់ពួកភេរវករ»។​

នៅភាគខាងជើងនៃតំបន់ហ្គាហ្សា អ៊ីស្រាអែលនិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១សែននាក់គឺ ត្រូវតែជម្លៀសមុនពេលប្រតិបត្តិការយោធានទៅដល់​។​

ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាត្រូវបានបង្កឡើងដោយការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។

ប្រតិបត្តិការ​របស់​ក្រុម​ហាម៉ាស​បាន​ចូល​លុកលុយ​ទីប្រជុំជន​អ៊ីស្រាអែល និង​ប្រព្រឹត្ត​អំពើ​ឃោ​រឃៅ​លើ​ជន​ស៊ីវិល។ ពួកគេបានចាប់ពង្រត់មនុស្សប្រហែល ២៥០ នាក់ ហើយ ចំណាប់ខ្មាំង ១២​៨ នាក់នៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត៕

Daily Program

Livesteam thumbnail