លោកកាឌីណាល់នៅមីយ៉ាន់ម៉ាចេញសៀវភៅអំពីកំណែទម្រង់ព្រះសហគមន៍

លោកកាឌីណាល់ ឆាល់ មឿងបូ (Charles Maung Bo) អគ្គអភិបាលនៃព្រះសហគមន៍ មីយ៉ាន់ម៉ា និងជាប្រធានសហព័ន្ធនៃក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ីបានចេញ សៀវភៅទីពីរ អំពីដំណើរកំណែទម្រង់ព្រះសហគមន៍កាតូលិក ។

សៀវភៅនេះត្រូវបានគេដឹងថា គឺសរសេរពន្យល់គ្រិស្តបរិស័ទឲ្យយល់ដឹងនូវដំណើរ​ការនៃ​កំណែ​​ទម្រង់របស់ព្រះសហគមន៍ដែល​លោក​ចាត់​ទុក​ថា​ជា « ការ​ចាប់​អារម្មណ៍ និង​ជា​ប្រយោ​ជន៍​យ៉ាង​ខ្លាំង​សម្រាប់​ព្រះសហគមន៍ និង​ប្រជាជន​អាស៊ី​ទាំងអស់ » ។

នៅក្នុងសៀវភៅនេះលោកកាឌីណាល់ បានបញ្ចូលនូវអារម្មណ៍ និងការប្តេជ្ញាចិត្តធ្វើការកែទម្រង់ក៏ដូចជា​បញ្ហា ចម្រូងចម្រាសដែលអាចនឹងកើតមាន នៅក្នុងបរិបទនៃសង្គមសម័យទំនើបនាពេលបច្ចុប្បន្ន។

លោកកាឌីណាល់ក៏បានព្យាយាមបញ្ចូលនូវខ្លឹមសារដែលរំលឹកគ្រិស្តបរិស័ទអោយស្គាល់តម្លៃនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះសហគមន៍តាមការ ការអធិដ្ឋាន និងការស្វែងយល់។​

លោកកាឌីណាល់បានឲ្យដឹងទៀតផងដែរថា​ ព្រះសហគមន៍កាតូលិកគឺជាកូនក្រមុំរបស់ព្រះជាម្ចាស់ ហើយការកែទម្រង់គឺដើម្បីជម្រះអ្វីដែលយល់ខុសពីព្រះសហគមន៍ ពីគោលលទ្ធិ ពីទ្រឹស្តី និង​ជំនឿ៕

Daily Program

Livesteam thumbnail