អាជ្ញាធរ​មានវិធានការអ្វីចំពោះល្បែងអនឡាញ?

សារផ្សព្វផ្សាយល្បែងអនឡាញជាច្រើនបានត្រូវគេផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋប៉ាតណាប៉ាតណីពេញទឹកពេញដីបង្កការរំខានពេញទំហឹងហើយនៅពេលនេះ ។​

សារទាំងនេះមានសឹងតែគ្រប់បណ្តាញទំនាក់ទំនងដោយមានតាំងពីនៅលើតេឡេក្រាមក៏មាណ តាមបណ្តាញសង្គមហ្វេសបុកក៏មាន ហើយសូម្បីតែតាមSMS ទូរស័ព្ទក៏មានកាន់តែច្រើន ហើយលេខដែលគេផ្ញើរមកគឺប្លែកៗគ្នា មានជាច្រើនប្រព័ន្ធ ។​

ប្រសិនបើសារនោះគេផ្ញើរតែក្រុមគោលដៅឫក្រុមគ្នាគេនោះមិនអីទេ ប៉ុន្តែគឺគេផ្ញើរប៉ាតណាប៉ាតណី មិនដឹងនរណាជានរណាទេ គឺចម្រុះដោយមានទាំងភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ។

ដោយឡែកលេខដែលផ្ញើមកនោះគឺមានតាំងពីវែងខ្លីចម្រុះ ដោយខ្លឹមសារសំខាន់គឺគ្មានអ្វីក្រៅពីលើកទឹកចិត្ត ជំរុញ អូសទាញ បញ្ចុះបញ្ចូលពលរដ្ឋអោយទៅលេងល្បែងនេះប៉ុណ្ណោះ ។

មួយរយៈពេលមុនឃើញយូរៗម្តងទេ ប៉ុន្តែម៉ារយៈពេលក្រោយនេះឃើញថា កាន់តែច្រើនជាពិសេសគឺនៅក្នុងំអឡុងពេលនៃការប្រកួតបាល់ទាត់ពានរង្វាន់យូរ៉ូ ។​

នៅក្នុងករណីដែលសារនេះផ្ញើចេញសម្រាប់អ្នកដែលចេះដឹង គឺពួកគេមិនល្ងង់ទៅតាមការអូសទាញនេះទេ ប៉ុន្តែខ្លាចតែអ្នកដែលមិនចេះគិត និងជាពិសេសគឺក្មេងៗ គ្នាមិនដឹងក៏ចង់សាកចង់ដឹង ។​

ដោយសារតែវាច្រើនពេកបែបនេះ សមត្ថកិច្ចជំនាញ ខាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ស្ថាប័នច្បាប់ផ្សេងៗគួរតែចាត់វិធានការហើយ បើមិនដូច្នេះទេ វាអាចនឹងប៉ះពាល់ដល់ពលរដ្ឋ ។​

ការផ្ញើរសារនេះគឺមិនដឹងពេលវេលា ឡើយគឺវាលូតតែផ្តាស់រំខាន់តាំងពីការសម្រាក ការបំពេញការងារឡើងទៅ ដូច្នេះគួរមានវិធានការ​។

សូមកុំបណ្តែតបណ្តោយតទៅទៀតពីព្រោះនៅពេលនេះ វាពិតជាបង្កើតស្ថានភាពមួយ ដែលរំខានខ្លាំងមែនទែន ហើយវាក៏អាចថា ជាការរំលោភសិទ្ធិឯកជនរបស់ពលរដ្ឋផងដែរ ពីព្រោះតែការបញ្ជូនសាររំខានទាំងនេះ ។

សរុបមកវិញសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធមិនគួរឲ្យបាតុភាពអនាធិបតេយ្យនេះរំខានដល់ពលរដ្ឋបន្តទៀតហើយ​ ។​បើបណ្តោយវាក៏ជាបច្ច័យមួយគ្រោះថ្នាក់ខ្លាំងសម្រាប់សង្គមផងដែរ ។​

 

Daily Program

Livesteam thumbnail