ពលរដ្ឋយើងឥឡូវមានបញ្ហាព្រោះតែហូបច្រើន
មកដល់ពេលនេះទោះបីទោះបីជាអ្នកខ្លះពិបាករកអាហារបីពេលឲ្យគ្រប់គ្រាន់នៅសេសសល់មែន ប៉ុន្តែអ្នកដែលហូបបរបូណ៍គឺមានច្រើន រហូតដល់អ្នកខ្លះមានបញ្ហាព្រោះតែហូបនេះផងដែរ។
ដើម្បីសុខភាពហើយកុំឱ្យយើងគ្រោះថ្នាក់ព្រោះតែហូប ការថែរក្សារបបអាហារឲ្យមានតុល្យភាព និងមានសុខភាពល្អ គឺជាកត្តាសំខាន់សម្រាប់សុខុមាលភាពទូទៅដែលយើងទាំងអស់គ្នាគួរតែគិតផង កុំគិតថាឆ្ងាញ់ចេញតែពួយមួយទំហឹង។
ដើម្បីថែរក្សាសុខភាពឲ្យខ្លួនយើង ការទទួលទានអាហារគួរតែរិះគិត ហើយគួរតែកំណត់នូវគោលការណ៍ខ្លះៗមិនមែនចេះតែពួយយកៗម៉ាឆ្ងាញ់បានរហូតឡើយ។ ការទទួលទានផ្តេសផ្តាសបានធ្វើឲ្យពលរដ្ឋយើងជាច្រើនកើតជំងឺធាត់ លើសឈាម ទឹកនោមផ្អែក បេះដូង ...។ល។
តាមឯកសារដែលយើងខ្ញុំបានសិក្សានិងអានមុននឹងចែករំលែក បានឲ្យដឹងថា សម្រាប់អាហារពេលព្រឹកគួររិះគិតប្រភេទអាហារណាដែលងាយរំលាយនឹងឆាប់ផ្តល់ថាមពល។ ពពួកអាហារទាំងនេះមានដូចជាពងមាន់ពងទាយើងនឹង និង គ្រាប់ធុញជាតិ និងបន្លែ ក៏ដូចជាផ្លែឈើហើយគួរតែធ្វើយ៉ាងណាជៀសវាងអាហារដែលសំបូរខ្លាញ់។
សម្រាប់អាហារថ្ងៃត្រង់ យើងគួរតែរិះគិតទទួលទានអាហារណាដែល ផ្តល់ថាមពលប្រកបដោយនិរន្តរភាព និងការពារការអស់កម្លាំងពេលរសៀល ដូច្នេះអាហារដែលគួរតែទទួលទាន គឺអាចជាពពួកអាហារដែលសំបូរប្រូតេអ៊ីន តែគ្មានខ្លាញ់ ដូចជាសាច់មាន់យើងនឹងឥឡូវថោកទេ តែកុំសូវចូលចិត្តស្បែក និង គ្រឿងក្នុងពេកដោយសារតែវាសំបូរខ្លាញ់ ក្រៅពីនោះមាន ពពួកត្រី តៅហ៊ូ សណ្តែក និង បន្លែចម្រុះ ។
សម្រាប់អាហារពេលល្ងាយវិញ នៅស្រុកគេគេច្រើនឱ្យតម ប៉ុន្តែនៅសុ្រកយើង ពលរដ្ឋយើងពិបាកអនុវត្តណាស់ ដូច្នេះទទួលទានចុះ ប៉ុន្តែកុំច្រើនពេក កុំញាំតាមឃ្លាន កុំទទួលទានតាមឆ្ងាញ់ កុំបិរភោគពីព្រោះតែស្តាយ។ ពពួកអាហារដែលគួរតែទទួលទាន គឺក៏មិនសូវខុសពី អាហារថ្ងៃត្រង់ឡើយ។ សម្រាប់អាហារពេលល្ងាច ប្រសិនបើអ្នកអាចតមបានប្រសើបំផុត ហើយបើពិបាកគួរតែព្យាយាមទទួលទានណា ដែលមានបន្លែច្រើន បន្ថយបាយ កុំញាំសាច់ច្រើនពេក ហើយប្រសិនបើអាចសូមកុំទទួលទានបង្អែមនៅពេលល្ងាចពីព្រោះអាហារនេះអាចនឹងបន្សល់ខ្លាញ់និងស្ករនៅក្នុងខ្លួនយើងបានយ៉ាងងាយស្រួលជាទីបំផុត។
ក្រៅពីអាហារបីពេលនេះ ការទទួលទានអាហារសម្រន់គួរតែកាត់បន្ថយឫកាត់ផ្តាច់ចោល តែបើអត់មិនបាន អាច ជ្រើសរើសអាហារសម្រន់ដែលមានសុខភាពល្អ ដូចជាផ្លែឈើ គ្រាប់ធញ្ញជាតិ ឫជំនួសដោយទឹក។
ជាមួយនឹងគោលការណ៍ណែនាំទាំងនេះយើងខ្ញុំជឿជាក់ថា ប្រសិនបើលោកអ្នកអាចអនុវត្តបានវានឹងជួយបង្កើតរបបអាហារមានតុល្យភាព និងមានសុខភាពល្អ កាត់បន្ថយហានិភ័យនៃការញ៉ាំច្រើនពេក និងបញ្ហាសុខភាពដែលពាក់ព័ន្ធ ដែលនាំឲ្យយើងពិបាកទៅរកពេទ្យព្យាបាល ហើយក៏ជាការសន្សំសំចៃ លើការចំណាយសុខភាព ដែរ សូមរិះគិត៕