បើមុខស្អុយព្រោះក្រុមគាំទ្រចាញ់មិនអីទេ តែបើមុខស្អុយព្រោះចាញ់ភ្នាល់បាល់បានបញ្ហា !

ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា មកដល់ពេលនេះអ្នកដែលមុខស្អុយព្រោះស្ងួតហោប៉ៅដោយសារតែចាញ់ការភ្នាល់បាល់កំពុងតែកើតមានព្រោងព្រាត ដូច្នេះនៅក្នុងរដូវការប្រកួត World Cup 2026 នេះ សូមត្រឹមតែមើលហើយតាមដានទៅបានហើយកុំយកលុយយកទ្រព្យទៅចាក់ឫភ្នាល់វាមិនចំរើនដល់យើងទេ។

ការចាក់ឫភ្នាល់បាល់វាត្រូវបានគេចាត់ទុកថា ជាការប្រពឹត្តល្បែងស៊ីសងមួយប្រភេទ ហើយនៅពេលនេះ ទោះបីជាកន្លែងភ្នាល់ឫចាក់បាល់ស្របច្បាប់គ្មានមែន ប៉ុន្តែនៅទីផ្សារងងឹត និង កន្លែងល្បែងស៊ីសងអនឡាញ សូម្បីតែវើបសាយចាក់ក៏សំបូរដែរ ហើយងាយស្រួលចាក់ថែមទៀត ពីព្រោះវាគឺជាការប្រពឹត្តិតាមអនឡាញ ។

ប្រយ័ត្នវណ្ឌករដោយសារតែល្បែងស៊ីសងប្រភេទនេះ ។ តែលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិ អស់លុយអស់កាក់ វាកាន់តែយ៉ាប់ហើយពីព្រោះនៅពេលនេះស្ថានភាពនៃការប្រកបរបរទទួលទាន កំពុងតែតានតឹង ហើយស្ថានភាពនៅមិនទាន់ស្រួលបួលឡើងវិញទេ ។

ព្រឹត្តិការណ៍ World Cup 2026 នេះអ្នកស្រលាញ់បាល់ទាត់នរណា ក៏ចង់តាមដាន នរណាក៏ចង់ឲ្យក្រុមដែលខ្លួនស្រលាញ់បានលើកពាន មានជ័យជំនះដែរ ប៉ុន្តែវាគ្រាន់តែជាព្រឹត្តិការណ៍កីឡាទេ កុំប្រពឹត្តវាទៅជាល្បែងស៊ីសង ។

ជាប្រពៃណី ព្រឹត្តិការណ៍នេះ វាតែងតែបង្កើតឡើងក្រោមទិសដៅទាំងពីរនេះ ពោលគឺលើកស្ទួយការគាំទ្រវិស័យបាល់ទាត់ពិភពលោកដោយរកប្រាក់ចំណូលពីការគាំទ្រ និង ឧបត្ថម្ភកម្មវិធីផ្សេងៗ ប៉ុន្តែមួយផ្នែកទៀតក៏វាអាចបង្កើតជាបណ្តាញមួយដែលបង្កប់នៅល្បែងស៊ីសង់នេះផងដែរ ។

សូមលើកកំពស់ការប្រុងប្រយ័ត្ន រាល់សាររាល់ការទំនាក់ទំនងគ្រប់មធ្យោបាយដែលអូសទាញយើងឲ្យធ្លាក់នៅក្នុងអន្លង់នៃការភ្នាល់ឫចាក់បាលនេះ​កុំអីល្អជាង ។​

ល្បែងស៊ីសងវាមិនដែលមានយូរទេ  ពោលគឺថ្ងៃនេះឈ្នះ ប៉ុន្តែនៅថ្ងៃខាងមុខដ៏ខ្លីមិនសូវអាយុយូឡើយ គឺវានឹងអស់រហូតដល់ផុងខ្លួន រើមិនរួច ដូច្នេះសូមកុំយកខ្លួនទៅក្នុងការភ្នាល់ឫចាក់បាល់នេះអី វាមិនចំណេញដល់យើងឡើយ ។

នៅក្នុងករណីដែលយើងបបួលគ្នាភ្នាល់ត្រឹមតែហូបចុក ទទួលទានកាហ្វេឫភេសជ្ជអីគ្រាន់តែជាការលេងសើចមិនជាអ្វីទេ វាអាចចាត់ទុកសកម្មភាពភ្នាល់តូចតាចបែបនេះ ថា គ្រាន់តែជាការបំបាក់អផ្សុក ហើយកំដរបរិយាកាសនៅពេលតាមដានការប្រកួត ប៉ុន្តែប្រសិនបើយើងចូលដល់លក្ខណៈលេងចាក់ធំៗស៊ីលុយ ច្រើនៗ នោះកុំល ប្រយ័ត្នលង់ខ្លួនគ្មានអ្វីសង ។ សូមកុំសាកល្បងឲ្យសោះប្រយ័ត្នលង់ខ្លួនដោយមិនដឹងខ្លួន ។

Daily Program

Livesteam thumbnail