តម្លៃអង្ករកម្ពុជានាំចេញនៅតែល្អ ប៉ុន្តែអង្ករនៅក្នុងស្រុកក៏ឡើងថ្លៃដែរ

តម្លៃស្រូវលក់ចេញនៅតែខ្ពស់ ទោះស្រុតចុះបន្តិចក៏ដោយ ខណៈដែលតម្លៃអង្ករនាំចេញក៏នៅតែ​ល្អ ប៉ុន្តែកសិករគួរតែប្រយ័ត្នរឿងលក់ភ្លេចគិតរឿងទុកស្បៀងខ្លួនឯង ខណៈដែលពេលនេះត​ម្លៃអង្ករនៅក្នុងស្រុកហាក់ឡើងថ្លៃហើយ​។​

យោងតាមតារាងតម្លៃស្រូវសើមដែលកសិករប្រមូលហើយលក់នឹងត្រូវប្រកាសដោយសហព័ន្ធស្រូវអង្កកម្ពុជាបានឲ្យដឹងថ្មីៗនេះតម្លៃស្រូវថោកបំផុត គឺ ១.១៣០ រៀលនៅក្នុងមូយគីឡូក្រាម ខណៈដែលស្រូវដែលថ្លៃល្អបំផុតគឺ ១.៣២០ រៀលនៅក្នុងមូយគីឡូក្រាម។ តម្លៃស្រូវទាំងនេះ គឺមានតម្លៃខុសៗគ្នាទៅតាមប្រភេទស្រូវ ដែលមានដូចជាស្រូវស្រងែ ស្រូវអូអឹម ស្រូវអ៊ីអែ និង ស្រូងសែនក្រអូប។

ប្រភពស្រូវដែលថោកជាគេនៅពេលនេះគឺស្រូវអូអឹម ដែលមានតម្លៃ​១.១៣០ រៀល នៅក្នុងមួយគីឡូក្រាម បន្ទាប់មកស្រូវស្រងែ ដែលមានតម្លៃប្រមាណជា ១.១៥០ រៀលនៅក្នុងមូយ​គីឡូក្រាម ហើយស្រូវដែលតម្លៃល្អជាងគេ គឺស្រូវសែនក្រអូប ដោយថោកបំផុត ក៏ ១.២១០ រៀលដែរនៅក្នុងមូយគីឡូក្រាម ។

តម្លៃស្រូវនេះអាចប្រែប្រួលទៅតាមទីកន្លែងនឹងពេលវេលាបន្តទៀត ខណៈដែលគេដឹងថា នៅពេលដែលចូលទៅកែច្នៃហើយនាំចេញ​ជាអង្ករវិញ កម្ពុជាអាចនាំចេញបានអង្ករមួយតោន យ៉ា​ងហោចណាស់ក៏ ៦៧០ ដុល្លារដែរនៅក្នុងមួយតោន ហើយថ្លៃបំផុតគឺរហូតដល់ ១.៣៨០ ដុល្លារនៅក្នុងមួយតោន ដែលតម្លៃនេះ អាចប្រសើរជាងឆ្នាំមុនៗ​​។​

ឃើញស្ថានភាពបែបនេះ យើងខ្ញុំពិតជាមានមោទនភាព និង​រីករាយខណៈដែលពេលនេះ ស្រូវអង្ករយើងមានទីផ្សារល្អ ហើយកសិករដែលកំពុងតែបង្កបង្កើនផលស្រូវក៏រីករាយទៅតាមនោះដែរ ប៉ុន្តែទន្ទឹមនឹងដំណឹងរីករាយ កសិករខ្លះក៏អាចនឹងជួបទុក្ខសោកនៅពេលចុងរដូវពី​ព្រោះតែអ្នកខ្លះអាចលក់អស់ហើយភ្លេចគិតទុកស្រូវនៅក្នុងជម្រុក ដើម្បីទុកជាស្បៀងប្រចាំឆ្នាំ  ។

បងប្អូនកុំភ្លេចណា តែពេលនេះស្រូវយើងបានថ្លៃយើងពិតជាសប្បាយចិត្តដើម្បីលក់ស្រូវយក លុយទូទាតថ្លៃជី ថ្លៃកម្លាំងពលកម្ម ថ្លៃទឹក ថ្លៃប្រេងឥន្ធនៈសព្វយ៉ាង ដោយរួមទាំងថ្លៃដោះដូរជីវភាព​ប្រចាំថ្ងៃ។ ដូច្នេះប្រសិនបើយើងខ្វះការគិត ហើយនាំគ្នាគិតតែលក់ ចុងក្រោយនៅពេលអស់ស្រូវលក់ ហើយយើងយកលុយទៅទិញអង្កគេមកបរិភោគវិញ បានស្រងេះស្រងោចខ្លួន ។

ស្រូវ/អង្ករបានថ្លៃទីផ្សារត្រូវការលក់ចុះបងប្អូន ប៉ុន្តែកុំភ្លេចទុកខ្លះនៅក្នុងជម្រុក ដើម្បីទុកជាស្បៀងហូបចុកប្រចាំថ្ងៃ ពីព្រោះថាស្រុកយើងពលរដ្ឋហូបបាយ ដូច្នេះនៅពេលដែលយើងលក់ភ្លេចគិត ដល់យកលុយទៅទិញវិញគឺដឹងតែយ៉ាប់ហើយ ខណៈដែលនៅពេលនេះ មានសេចក្តីរាយការណ៍ថា អង្ករកំពុងតែឡើងថ្លៃ ។

សរុបមកវិញ ទោះបីជាស្រូវអង្ករថ្លៃប៉ុណ្ណា កុំលក់អស់ទុកនៅក្នុងជម្រុកខ្លះពីព្រោះតែយើងលក់ អស់ ហើយយកលុយទៅទិញអង្ករគេហូបវិញ នោះគឺជាការខាតបង់ធ្ងន់ធ្ងរណាស់សម្រាប់ យើ​ង ពីព្រោះតម្លៃអង្ករ​វាប្រាកដជានឹងមានតម្លៃថ្លៃជាងពេលដែលយើងលក់រាប់សិបដង។ សូមលក់ខ្លះដោះដូជីវភាពនិងចំណាយ កុំលក់អស់ភ្លេចថា យើងហូបបាយដែលចំអិនពីអង្ករ​ណា៕

 

Daily Program

Livesteam thumbnail