កុំកាឡៃថ្ងៃទី២៥ខែធ្នូ ទៅជាថ្ងៃផ្តេសផ្តាស!

ថ្ងៃទី២៥ ខែធ្នូ គឺជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រីស្តបរិស័ទ ដោយតាមជំនឿថ្ងៃនោះគេហៅថា បុណ្យព្រះយេស៊ូប្រសូត្រ ដូច្នេះសូមកុំកាឡៃអត្ថន័យពិតប្រាកដនៃពិធីបុណ្យនេះផ្តេសផ្តាស នាំអោយសង្គមមានការយល់ច្រឡំខុស។

តាមជំនឿបានឱ្យ​ដឹងថា គ្រីស្តបរិស័ទបានចាត់ទុកថ្ងៃនោះជាថ្ងៃបុណ្យ កំណើតព្រះយេស៊ូ ​ដើ​ ម្បី​​ឲ្យគ្រីស្តបរិស័ទលើកតម្កើងព្រះជមា្ចស់ យាងមករួមសាមគ្គីជាមួយមនុស្សលោក ពោលគឺជាថ្ងៃអំណរសប្បាយប៉ុន្តែមិនមែនមែនន័យផ្តេសផ្តាសតាមការបកស្រាយរបស់បុគ្គលមួយចំនួន ដែ​លយល់ច្រឡំ ឬក៏យកថ្ងៃនោះទៅបន្លំ មកធ្វើជាថ្ងៃជួបជុំគ្នាជប់លាងបង្កបរិយាកាស ប្រាសចា​កពីការពិតជាបន្តបន្ទាប់នោះឡើយ។

នៅថ្ងៃនេះ ពលរដ្ឋសមញ្ញភាគច្រើន គេស្គាល់ថា បុណ្យណូអែល ហើយអ្នកខ្លះទៀតគេហៅតាមពាក្យអង់គ្លេសថា គ្រីស្ទសាម៉ាសតាមអង់គ្លេស ប៉ុន្តែប្រសិនបើហៅតាមអត្ថន័យពិត ថា បុណ្យព្រះយេស៊ូប្រសូត្រគឺគ្មាននរណាដឹងទេ ។

មកដល់ពេលនេះ!តាមពិតទៅ គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូតនៅថ្ងៃណាទេឲ្យពិតប្រាកដនៅឡើយទេ  តែព្រះសហគមន៍បានសន្មតយកថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុ​ណ្យរំឭកថ្ងៃព្រះអង្គប្រសូត្រ ព្រោះចាប់ពីថ្ងៃ២៥ ខែធ្នូ តទៅ ពេលថ្ងៃកាន់តែវែងឡើងបន្តិច  ម្ត​ងៗ ឯពេលយប់ក៏កាន់តែខ្លីបន្តិចម្តងៗទៅដែរ។

គ្រីស្តបរិស័ទសន្មតយកថ្ងៃទី២៥ ខែធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូ ទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។ ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ គ្រីស្តបរិស័ទមិនគ្រាន់តែនាំគ្នាធ្វើបុណ្យរំឭកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យ កំណើតរបស់ព្រះយេស៊ូនោះវិញ។ ព្រះយេស៊ូពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែ ព្រះយេស៊ូក៏ពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រីស្តមានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មី និងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត។

ក្រុមអ្នកមានជំនឿជឿថា ព្រះអង្គរួមសាមគ្គីជាមួយមនុស្សយើង ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ហើយក៏ស្រឡាញ់ព្រះម្ចាស់ក្នុងនាមមនុស្សយើងដែរ។ ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោក ឆ្ពោះទៅកាន់ព្រះគ្រីស្ទ។ ព្រះយេស៊ូយាងមកសំរុះសំរួលមនុស្សលោក ដែលទាស់ទែងគ្នា។ ព្រះយេស៊ូយាងមកបង្ហាញឲ្យដឹងថា មនុស្សគ្រប់ៗរូបមានកិត្តិយសខ្ពង់ខ្ពស់ ទោះខ្លួនជាអ្នកមានក្តី ជាអ្នកក្រក្តី ឬជាជាតិសាសន៍ណាក្តី ក៏ជីវិតមនុស្សយើងមានតម្លៃដ៏ថ្លៃថ្នូរបំផុតដែរ។

ប៉ុន្តែមិនដូច្នេះឡើយ ជនមួយចំនួនមិនត្រឹមតែចាត់់ទុកថ្ងៃនោះជាថ្ងៃជួបជុំផឹកស៊ីសប្បាយនោះទេ គេក៏សន្មត់ថ្ងៃនោះ កេងចំណេញនិងបៀបបៀននារីភេទមួយចំនួនផងដែរ តាមរយៈសកម្ម ភាព សប្បាយៗប្លែកៗ និង ល្បួងលួងចិត្តតាមរយៈកាដូ ឫ ក៏ការជប់លាងសប្បាយនេះ ហើយបង្កើតបរិយាកាសដែលមិនសមប្រកបនាំអោយប៉ះពាល់និងបង្កការយល់ច្រឡំ ខុសពីអត្ថន័យពិតប្រាកដនៃថ្ងៃនេះ ដូច្នេះសូមលើកកំពស់ការយល់ដឹង និង ចូលរួមអំណរសប្បាយ តាមបែបសមរម្យ ត្រឹមត្រូវ និងថ្លៃថ្នូ៕

 

Daily Program

Livesteam thumbnail