កាលៈទេសៈនេះ កាត់បន្ថយការប្រើប្រាស់រថយន្តប្រសើរបំផុត !

នៅពេលដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃបំផុត ហើយរដ្ឋមិនអាចជួយទប់ស្កាត់តម្លៃបានច្រើន ដំណោះស្រាយគឺមានតែស្វែងរកជម្រើសថ្មី ដូចជាប្រើសេវាដឹកជញ្ជូនសាធារណៈដូចជារថយន្តក្រុងនិងដើរ ឬងាកមករកមធ្យោបាយប្រើប្រាស់ម៉ូតូឬកង់។

នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ អ្នកដែលប្តូរឥរិយាបទឬទម្លាប់នៃការធ្វើដំណើរចាប់ ផ្តើមប្រែប្រួលខ្លះៗហើយ ទៅតាមធនធាន និង តាមចំណូល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានការប្រែប្រួលគ្រាន់តែតិចនឹងច្រើន ពីព្រោះនៅពេលនេះ មិនមែនត្រឹមតែបញ្ហាតម្លៃនោះទេ បញ្ហាបារម្ភមួយទៀតដែលគ្រប់គ្នាមិនថាតែប្រជាពលរដ្ឋកម្ពុជាព្រួយបារម្ភនោះទេគឺតំបន់នោះ គឺកង្វះប្រភពផ្គត់ផ្គង់។

នៅក្នុងស្ថានភាពបែបនេះ យើងគួរតែយល់ដឹងខ្លះប្រសិនបើយើងនៅបន្តប្រើប្រាស់ រថយន្តនៅក្នុងការធ្វើដំណើរ។

តាមការស្រាវជ្រាវផ្សេងៗបានឲ្យដឹងថា ជាទូទៅរថយន្តប្រើប្រាស់លក្ខណៈគ្រួសារប្រសិនបើរថយន្តតូច នៅក្នុងមួយម៉ោងគឺអស់ប្រេងឥន្ធនៈប្រមាណជា ពី ០​,៦ ទៅ១ លីត្រ បើរថយន្តធុនមធ្យមគឺអាចពី១ទៅ ១,៨ លីត្រ ហើយប្រសិនបើរថយន្តគ្រួសារប្រភេទធំ គឺអាចពី ១,៥ ទៅ ៣ លីត្រនៅក្នុងករណីរថយន្តស្ទះមិនទៅមុខ។

នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើអ្នកមានលុយមិនបារម្ភរឿងតម្លៃ គឺអាចរក្សាឥរិយាបទដើមចុះ ប៉ុន្តែប្រសិនគិតថា ចំណូលវាស្ទាក់ស្ទើរដែរនោះ គួរសាកល្បងចំណុចមួយចំនួន។

ចំណុចដែលគួរយកចិត្តទុកដាក់នោះ គឺនៅពេលកកស្ទះខ្លាំងប្រសិនបើរកកន្លែងទូលាយចតហើយពន្លត់ម៉ាស៊ីនសិនចាំស្រឡះចាំទៅក៏បាន។ នៅក្នុងករណីចង់បន្តទាំងស្ថានភាពបែបនេះគួរពិនិត្យមើល AC ម៉ាស៊ីនត្រជាក់រថយន្ត គឺបន្ថយទៅកុំបើកខ្លាំងពេក។ សូមបងប្អូនឧស្សាហ៍ថ្លឹងសម្ពាធខ្យល់នៅក្នុងកង់ ហើយព្យាយាមថែទាំម៉ាស៊ីនឲ្យប្រសើរ។ ហើយនៅពេលដែលបើកបរគួរកាត់បន្ថយឥរិយាបទ ជាន់ហើយចាប់ហ្រ្វាំងៗ។ ឥរិយាបទឬទម្លាប់បើកបរបែបនេះគឺធ្វើឲ្យយានយន្តស៊ីប្រេងឥន្ធនៈបំផុត។

 

សរុបទៅនេះគឺគ្រាន់តែជាការចែករំលែកវិធីសាស្រ្តនៃការបើកបរប្រកបដោយការសន្សំសំចៃមួយ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ហើយវិធីសាស្រ្តនេះអ្នកចង់អនុវត្តឬយ៉ាងណាក៏តាមចិត្តរបស់អ្នកពីព្រោះលុយក៏ជារបស់អ្នក អ្វីដែលបង្ហាញគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ៕   

Daily Program

Livesteam thumbnail