កម្ពុជាសំបូរបាតុភូតប្លែកៗ និងទិដ្ឋភាពស្រស់ស្អាតច្រើន តែខ្វះអ្នករំលេច​!

នៅលើផ្ទៃដីសរុបដែលមានផ្ទៃក្រឡា១៨១.០៣៥​គីឡូម៉ែត្រក្រឡា​ កម្ពុជាមានអ្វីៗដែលប្លែក ស្រ​ស់ស្អាត​ និង​គួរអោយទាក់ទាញច្រើនរាប់មិនអស់ ប៉ុន្តែខ្វះការគាំទ្រនិងការលើកទឹកចិត្ត ហើ​យក៏អាចថា​ខ្វះការផ្សព្វផ្សាយផងដែរ​។

មកដល់ពេលនេះ បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដែលទើបតែកើតឡើងថ្មីៗ ហើយមានពលរដ្ឋ និងទេសចរបរទេសជាច្រើនចាប់អារម្មណ៍ គឺកើតឡើងក្រោយពេលដែល មានការផ្សព្វផ្សាយនៅក្នុងប្រទេស​ ហើយប្រសិនបើយើងអាចចេះ និងច្នៃបង្កើតព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗអមថែមទៀត ហើយនាំគ្នាផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ​ នៅក្រៅប្រទេសបន្ថែមទៀតនោះ វាទំនងជានឹងជាប្រភពមួយដើម្បីបង្កើនចំនួននិងធ្វើទីផ្សារទេសច​រណ៍កម្ពុជាបន្ថែមមួយកម្រិតទៀត ។​

ព្រឹត្តិការណ៍នេះមិនធម្មតាពេកនោះទេ វាគឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា។ សមរាត្រីបែបនេះ ជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ​ ពោលគឺនៅក្នុងខែកញ្ញា និងខែមីនា។

ក្រៅពីបាតុភូតនេះ មីគីវេ ដែលកន្លងមកមានការផ្សព្វផ្សាយនៅលើភ្នំបូកគូ ក៏ជាបាតុភូតធម្មជា​តិចម្លែងនិងស្រស់ស្អាតមួយទៀតនៅកម្ពុជា ។ កន្លងមកបាតុភូតបែបនេះមានការផ្សព្វផ្សាយ ប៉ុ​ន្តែបានមួយរយៈក៏នាំគ្នាភ្លេចទៅ ខណៈដែលទិដ្ឋភាពដ៏ស្រស់ស្អាតពីបាតុភូតធម្មជាតិនេះ គេ​ក៏អាចនឹងអាចរកឃើញនៅកន្លែងផ្សេងៗទៀតផងដែរ គ្រាន់តែពេលនេះមិនទាន់មានការច្រងក្រងនិងការសិក្សាប្រមូលផ្តុំច្បាស់លាស់។

ក្រៅពីបាតុភូតធម្មជាតិ ភាពស្រស់ស្អាតនិងអាថកំបាំងនៃផ្ទាំងទស្សនីយភាពដែលមានតម្លៃសម្រាប់វិស័យទេសចរណ៍ នៅកម្ពុជានៅមានច្រើនទៀត ដែលអាថកំបាំងនិងទស្សនីយភាពទាំងនេះគឺសុទ្ធសឹងតែជាសម្បត្តិដ៏មានតម្លៃដែលយើងនៅមិនទាន់ចេះយកមកច្នៃប្រឌិតដើម្បីទាញយកជាប្រយោជន៍ ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋនិងអ្នកទេសចរទាំងជាតិនិងអន្តរជាតិនៅឡើយ។​

ជាការពិត ទោះបីយើងមានធនធាន យើងមានសម្បត្តិ យើងមានទេពកោសល្យ ប៉ុន្តែប្រ​សិនបើយើងនៅតែមើលបំណាំគ្នា មិនជួយគ្នា ហើយនៅចាំតែរិះគន់បង្អាប់ ក៏វាបង្កការពិបាកនៅក្នុ​ង​ការរំលេចសក្តានុពលនេះទៅក្រៅ ដើម្បីទាក់ទាញ និងលើកកំពស់វិស័យទេសចរណ៍យើងដែ​រ៕

 

Daily Program

Livesteam thumbnail