ឯកអគ្គរាជទូតសន្តអាសនៈនៅហ្សកដានី៖ គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា មិនមែនឯកោទេ

លោកអគ្គអភិបាល​ ជីអូវ៉ានី ព្យែត្រូ ដាល់ តូសូ (Giovanni Pietro Dal Toso) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសហ្សកដានី មានប្រសាសន៍ថា គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា ត្រូវតែដឹងថា អ្នកទាំងអស់គ្នាមិននៅឯកោទេ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គរាជទូតបានមានប្រសាសន៍បែបនេះ​នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន វ៉ាទីកង់​ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា ហ្សកដានី គឺជាប្រទេសដ៏សំបូរបែបមួយ ហើយគ្រីស្តបរិស័ទនៅហ្សកដានី នឹងបន្តពង្រឹងសហគមន៍គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា។

លោកឯកអគ្គរាជទូតបានមានប្រសាសន៍ថា មជ្ឈិមបូព៌ានឹងមិនមែនជាមជ្ឈិមបូព៌ាដែលគ្មានគ្រីស្តបរិស័ទឡើយ។ យើងគួរចងចាំពីការរួមចំណែកដ៏ធំរបស់គ្រីស្តបរិស័ទចំពោះសង្គមនៅទីនេះក្នុងប្រទេសហ្ស៊កដានី ដែលជាការរួមចំណែកបន្តបេសកកម្មនៅក្នុងការប្រកាសដំណឹងល្អនៅមជ្ឈិមបូព៌ា។

ពាក់ព័ន្ធនឹងសំណួរអំពីសង្រ្គាមនៅមជ្ឈិមបូព៌ា ​លោកឯកអគ្គរាជទូតបានបន្តថា ជាការពិតណាស់ យើងមានផលវិបាកមួយចំនួនដោយសារសង្គ្រាម។

លោកឯកអគ្គរាជទូតបន្តថា ពលរដ្ឋនៅហ្សកដានី​ជា​ច្រើន​មាន​សាច់​ញាតិ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់ ដែលជាជ្រោយនៃសង្រ្គាម​នោះ គឺជា​សោកនាដកម្មនៃសង្រ្គាម ដោយសារ​រាល់សង្រ្គាមសុទ្ធតែជាសោកនាដកម្ម ប៉ុន្តែយើងនៅតែបន្តយកចិត្តទុកដាក់នឹងស្ថានការណ៍នៅទីនោះ ជាពិសេសគឺក្តីសង្ឃឹមអំពីសន្តិភាព៕

Daily Program

Livesteam thumbnail