អ្នកដឹកនាំព្រះសហគមន៍នៅយេរូសាឡឹមនៅតែមានក្តីសង្ឃឹមអំពីសន្តិភាព
ទោះបីជាសង្រ្គាមនៅហ្គាហ្សានៅតែបន្ត ប៉ុន្តែបណ្តាអ្នកដឹកនាំព្រះសហគមន៍គ្រិស្តសាសនានានានៅទីក្រុង យេរូសាឡឹមគឺនៅតែបង្ហាញនូវក្តីសង្ឃឹមអំពីសន្តិភាពនាថ្ងៃបុណ្យព្រះយេស៊ូ ប្រសូត្រ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ថ្នាក់ដឹកនាំព្រះសហគមន៍គ្រិស្តសាសនាទាំងអស់បានបង្ហាញនូវសេចក្តីសង្ឃឹមបែបនេះ តាមរយៈសារដើម្បីអបអរបុណ្យព្រះយេស៊ូប្រសូត្រ។
តាមរយៈសារនោះ ថ្នាក់ដឹកនាំព្រះសហគមន៍គ្រិស្តសាសនាបានលើកឡើងថា ព្រះយេស៊ូផ្ទាល់ទ្រង់ប្រសូត្រនិងរស់នៅលើពិភពលោកនៅក្នុងអំឡុងពេលដ៏សែនទុក្ខលំបាក ដូចគ្នា ដូច្នេះហើយសូមគ្រិស្តបរិស័ទទាំងអស់ធ្វើការនិងខិតខំរស់ដោយកុំនឿយហត់ ដើម្បីសន្តិភាព នៅដែនដីពិសិដ្ឋ។
សារនោះបានចែករំលែកថា ទោះជាយើងធ្លាក់និងជួបនៅក្នុងស្ថានភាពដ៏រន្ធត់និងលំបាក ប៉ុណ្ណាក៏ដោយសូមកុំទនជ្រាយ ព្រះជាម្ចាស់នៃយើងក៏ទ្រង់ធ្លាប់ជួបនូវទុក្ខលំបាកជាច្រើន ដូចយើងដែរ សូមប្រឹងប្រែងរស់ដោយសេចក្តីសង្ឃឹម នោះពន្លឺសន្តិភាពនឹងកើតមាន៕