អ្នកកាសែតម្នាក់ស្ម័គ្រចិត្តបម្រើព្រះសហគមន៍កាតូលិក

អ្នកកាសែតជនជាតិអាមេរិកម្នាក់ដែលធ្លាប់សរសេរឱ្យកាសែត Wall Street Journal នៅកោះហុងកុងបានត្រូវតែងតាំងបូជាចារ្យនៅវ៉ាស៊ីនតោន។

លោកបូជាចារ្យដែលមានអតីតភាព ជាអ្នកកាសែតម្នាក់នេះ មានឈ្មោះថា ដូណាល់ ជីរ៉ាង ហ្គាយូ  (Donald Gerard Gayou )។

លោកបូជាចារ្យ បានទទួលអគ្គសញ្ញាកាលពី នៅថ្ងៃទី ២១ ខែមិថុនា​ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

លោកបូជាចារ្យបច្ចុប្បន្នមានអាយុ​៣១ ឆ្នាំ ធ្លាប់ ធ្វើការឱ្យ Wall Street Journal ជាអ្នកនិពន្ធវិចារណកថាពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨​ ក្រោយពេលដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកិច្ចការអន្តរជាតិ និងភាសា និងអក្សរសាស្ត្រចិន។

លោកត្រូវបានគេដឹងថា បានចាប់ផ្តើមចាប់អារម្មណ៍ចង់ស្វែងយល់ពីជីវិតបម្រើព្រះសហគមន៍តាំងពីនៅសិក្សាមហាវិទ្យាល័យ ហើយសូម្បីតែនៅពេលដែលលោកនៅជាអ្នកសារព័ត៌មានក៏បានបន្តស្វែងយល់ជីវិតខាងវិញ្ញាណនេះផងដែរ។​

លោកបានអះអាងថា លោកស្រលាញ់ការងារជាអ្នកសារព័ត៌មាន ប៉ុន្តែលោកក៏មានចំណាប់អារម្មណ៍នឹងកិច្ចការរបស់ព្រះសហគមន៍កាតូលិក ដូច្នេះហើយទើបលោកសម្រេចចិត្តវិលត្រឡប់មកវ៉ាស៊ីនតោននៅក្នុងឆ្នាំ២០១៩ ហើយក៏បានចូលចូលជានិស្សិតទេវវិទ្យាល័យ រួចក៏បានទៅបន្តការសិក្សានៅមហាវិទ្យាល័យសាសនានៅទីក្រុងរ៉ូម មុនពេលទទួលអគ្គសញ្ញាជាបូជាចារ្យ៕

Daily Program

Livesteam thumbnail