អ៊ីស្រាអែលបង្ខំជម្លៀសមនុស្សចេញពីមន្ទីពេទ្យមួយ ចេញពីហ្គាហ្សា
វ៉ាទីកង់ញូវបានរាយការណ៍ថា មន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលធ្វើការចុងក្រោយនៅហ្គាហ្សាភាគខាងជើងត្រូវបានជម្លៀសដោយបង្ខំដោយកងទ័ពអ៊ីស្រាអែល។
យោងតាមបុគ្គលិកមន្ទីរពេទ្យ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល សំដៅលើតំបន់ជុំវិញមន្ទីរពេទ្យនោះ។
គិលានុបដ្ឋាយិកាម្នាក់បាននិយាយថា ទាហានអ៊ីស្រាអែលបានទុកពេលឲ្យរដ្ឋបាលមន្ទីរពេទ្យតែ ១៥ នាទី ដើម្បីជម្លៀសអ្នកជំងឺ និងបុគ្គលិកចេញពីកន្លែងនោះ។
ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស ៣៧ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។
សរុបទៅចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ចាប់តាំងពីខែតុលាឆ្នាំមុនបានឈានដល់ ៤៥.៤៣៦ នាក់ហើយ នេះបើយោងតាមតួលេខរបស់អាជ្ញាធរសុខាភិបាល។
លើសពីនេះ មនុស្សចំនួន ១០៨ ០៣៨នាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួសក្នុងរយៈពេល ១៤ខែ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន៕