អភិបាលព្រះសហគមន៍នៅហ្វីលីពីនប្រកាសថា ជនរងគ្រោះមិនឯកោឡើយ

អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគអាន់ទីប៉ូឡូ (Antipolo) ក្នុងប្រទេសហ្វីលីពីន បានប្រកាស និងផ្តល់ការធានាដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរថា ពួកគេមិនកំពុងប្រឈមមុខនឹងវិបត្តិតែម្នាក់ឯងនោះទេ ខណៈដែលព្រះសហគមន៍ក្នុងស្រុកកំពុងរៀបចំឆ្លើយតបទៅនឹងតម្រូវការរបស់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយព្យុះ។

នៅក្នុងសារមួយទៅកាន់គ្រីស្តបរិស័ទនៅក្នុងភូមិភាគកាលពីថ្ងៃទី១០ ខែសីហា លោក រូពើតូ សាន់តូស (Ruperto Santos) បានសម្តែងអារម្មណ៍សាមគ្គីភាពជាមួយអ្នកដែលបានបាត់បង់ផ្ទះសម្បែង ក៏ដូចជាគ្រួសារដែលកំពុងស្វែងរកការជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស។

លោកបានមានប្រសាសន៍ថា៖«គ្រោះមហន្តរាយនេះពិតជាថ្ងៃដ៏លំបាកសម្រាប់ប្រជាជនជាច្រើនរបស់ព្រះសហគមន៍ ខណៈពេលដែលយើងបន្តប្រឈមមុខនឹងផលប៉ះពាល់នៃគ្រោះធម្មជាតិធ្ងន់ធ្ងរ។»

លោកបានអធិស្ឋានជាពិសេសសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ ដោយសារការផ្លាស់ទីលំនៅ ឬត្រូវបានបង្ខំឱ្យស្វែងរកការជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស។ លោកក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ មនុស្សចាស់ អ្នកជំងឺ និងអ្នកដទៃទៀតដែលងាយរងគ្រោះជាពិសេសក្នុងអំឡុងពេលមានអាសន្ន។

លោក សាន់តូស បានមានប្រសាសន៍បន្តថា៖«ចំពោះអ្នករាល់គ្នាដែលរងផលប៉ះពាល់ដោយព្យុះ សូមដឹងថាអ្នកមិនឯកោទេ ហើយព្រះសហគមន៍ឈរជាមួយអ្នកទាំងអស់គ្នាជានិច្ច។»

លោកក៏បានសម្តែងការដឹងគុណ និងការព្រួយបារម្ភចំពោះអ្នកជួយសង្គ្រោះ អ្នកស្ម័គ្រចិត្ត បុគ្គលិករដ្ឋាភិបាល អ្នកសង្គមកិច្ច និងបុគ្គលិកព្រះសហគមន៍កាតូលិកដែលពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិនេះ ដោយអធិស្ឋានសុំឱ្យពួកគេទទួលបានកម្លាំង ប្រាជ្ញា ភាពក្លាហាន និងការអាណិតអាសូរពីព្រះជាម្ចាស់។

លោកអភិបាលបានមានប្រសាសន៍បន្ថែមថា ព្រះសហគមន៍កាតូលិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន។ លោកក៏បានស្នើសុំឱ្យបូជាចារ្យ និងសហគមន៍ព្រះសហគមន៍កាតូលិកបន្តយកចិត្តទុកដាក់ ជាពិសេសនៅក្នុងតំបន់ដែលការជម្លៀស និងជំនួយសង្គ្រោះបន្ទាន់អាចក្លាយជាការចាំបាច់៕

Daily Program

Livesteam thumbnail
khmer popup image