អង្គការសហប្រជាជាតិថា មនុស្ស១១៧លាននាក់ត្រូវគេបង្ខំឲ្យភៀសខ្លួន

លោក បាហាម សាលីហ្វ (Barham Salih) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនថ្មី បានប្រាប់ វ៉ាទីកង់អំពី បញ្ហាប្រឈមដែលអង្គការនេះជួបប្រទះក្នុងការជួយជនភៀសខ្លួននៅទូទាំងពិភពលោក។

លោកបានលើកឡើងថា ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានរាយការណ៍ថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ មនុស្ស ជាង ១១៧លាននាក់នៅទូទាំងពិភពលោក ត្រូវបានបង្ខំឱ្យរត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារតែជម្លោះ អំពើហិង្សា ការបៀតបៀន ឬព្រឹត្តិការណ៍ផ្សេងៗទៀត ហើយក្នុងចំណោមនោះជនភៀសខ្លួនមានជិត ៤២,៥ លាននាក់។

លោកបានអះអាងថា នៅក្នុងនាមជាអ្នកទទួលបន្ទុកថ្មីនៃសា្ថប័ននេះ បានលើកឡើងថា នេះគឺជាទំនួលខុសត្រូវនេះនៅក្នុងពេលវេលាដ៏លំបាកមួយពីព្រោះ កម្រិតនៃការផ្លាស់ទីលំនៅដែលមិនធ្លាប់មានពីមុនមកច្រើន នៅក្នុងពេលវេលានៃលំហមនុស្សធម៌កាន់តែរួមតូច ហើយធនធានមានកំណត់ ដើម្បីដោះស្រាយបញ្ហាដែលពិភពលោកប្រឈម​។

លោកបានលើកឡើងថា លោកនឹងធ្វើការ តស៊ូមតិដើម្បីទទួលបានធនធានបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ជនភៀសខ្លួននៅជុំវិញពិភពលោក៕

Daily Program

Livesteam thumbnail