អគ្គនាយកស៊ីម៉ាក់ អំពាវនាវពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រាប់សំណល់ សង្គ្រាម​ឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម

លោក ហេង រតនា អគ្កនាយកស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយបទឈប់បាញ់កម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់បច្ចុប្បន្ន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រាប់សំណល់សង្គ្រាម​ឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា បានបង្ហោះរូបសំណល់គ្រាប់ និងភ្ជាប់នូវខ្លឹមសារថា «សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ ទៅកាន់ភូមិឋានផ្ទះសំបែង​វិញ សុំមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម​ឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម​!»៕

Daily Program

Livesteam thumbnail