ស្ថានភាពសុខភាពសម្តេចប៉ាបកាន់តែប្រសើរឡើង

កាលពីល្ងាចថ្ងៃពុធ ទី១២ ខែមីនា ការិយាល័យព័ត៌មានសន្តអាសនៈ បានផ្តល់បច្ចុប្បន្នភាព ផ្នែកវេជ្ជសាស្រ្តលើដំណើរការព្យាបាលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូយ៉ាងវិជ្ជមាន។​

ប្រភពដដែលបានអះអាងថា ក្រោយពេលដែលសម្តេចប៉ាបបានទទួលការថែទាំសុខភាពនិងព្យាបាលនៅមន្ទីរពេទ្យ Gemelli របស់ទីក្រុងរ៉ូម ចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភៈស្ថានភាព​ទ្រង់​នៅតែ​មាន​ស្ថិរភាព ក្នុង​បរិបទ​នៃ​រូបភាព​វេជ្ជសាស្ត្រ​ប្រសើរបន្តិចថែមទៀត។

ប្រភពដែលបានបន្តថា ការថតកាំរស្មីអ៊ិចលើទ្រូងរបស់ទ្រង់ កាលពីម្សិលមិញបានបញ្ជាក់ពីភាពប្រសើរឡើងបើធៀបនឹងលទ្ធផល​កាលពី​​ថ្ងៃមុន។

មកដល់ពេលនេះសម្តេចប៉ាបនៅតែ​បន្តទទួលការព្យាបាលដោយអុកស៊ីសែនដែលមានលំហូរខ្ពស់នៅពេលថ្ងៃ និងខ្យល់មេកានិចដែលមិនរាតត្បាតអំឡុងពេលសម្រាកពេលយប់។

នៅព្រឹកនេះ បន្ទាប់ពីទ្រង់ចូលរួមកម្មវិធីលំហាត់ប្រាណខាងវិញ្ញាណតាមប្រព័ន្ធអនឡាញទ្រង់បាន អធិស្ឋាន ហើយបន្ទាប់មកបន្តការព្យាបាលតាមកម្មវិធីនានាដែលរៀបចំឡើងដោយក្រុមវេជ្ជបណ្ឌិត។

នៅពេលរសៀល ទ្រង់បានបន្តចូលរួមកម្មវិធីលំហាត់ខាងវិញ្ញាណ ហើយ អធិស្ឋានជាថ្មីរួច សម្រាក និងទទួលការព្យាបាលដោយចលនាផ្លូវដង្ហើម៕

Daily Program

Livesteam thumbnail