សម្តេចប៉ាប អំពាវនាវឱ្យមានសន្តិភាពនៅស៊ូដង់ និងកូឡុំប៊ី
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន ជំរុញគ្រប់ភាគីនៃសង្រ្គាមនៅស៊ូដង់ ឱ្យបញ្ឈប់អរិយភាព ដែលកំពុងបណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំងនៅក្នុងប្រទេស និងផលវិបាកយ៉ាងខ្លាំងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលនៅជិតខាង ក៏ដូចជាស្ថានការណ័វិវត្តន៍ថ្មីៗនៅកូឡុំប៊ី។
សេចក្តីអំពាវនាវសម្រាប់ការបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ូដង់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៣ ត្រូវបានសម្រេចប៉ាបមានបន្ទូលថា វាកំពុងបង្កឱ្យមាន "វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងពិភពលោក ជាមួយនឹងផលវិបាកយ៉ាងខ្លាំងសូម្បីតែនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។
សម្តេចប៉ាបបានលើកទឹកចិត្តឲ្យភាគីជម្លោះក្នុងប្រទេសស៊ូដង់ឲ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយអង្គុយនៅតុចរចា ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រកិច្ចចរចាសន្តិភាព និងសម្របសម្រួលជំនួយមនុស្សធម៌។
សម្តេចប៉ាបបានមានប្រសាសន៍ថា “ទូលបង្គំជាខ្ញុំឈរជិតប្រជាជននៃប្រទេសទាំងពីរ ហើយអញ្ជើញពួកគេឲ្យមានភាតរភាព សាមគ្គីភាព ដើម្បីបញ្ចៀសអំពើហិង្សាគ្រប់ទម្រង់ និងមិនអនុញ្ញាតឲ្យខ្លួនត្រូវបានគេបោកបញ្ឆោតឡើយ”។
សម្តេចប៉ាបក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងតំបន់ តាតាទូមបូ ( Catatumbo) នៅក្នុង ប្រទេសកូឡុំប៊ី ដែលមានជនស៊ីវិលជាច្រើនត្រូវបានសម្លាប់ដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធ ដែលបានបង្ខំមនុស្សជាង ៣ ម៉ឺន នាក់ចេញពីផ្ទះរបស់ពួកគេ។