សម្តេចប៉ាប​សូមឲ្យគ្រីស្ត​បរិស័ទ​ភ្ជាប់​ក្តីសង្ឃឹម​​ក្នុងធម៌​មេត្តាករុណា​របស់ព្រះជាម្ចាស់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពី ថ្ងៃអាទិត្យ បាន លើកទឹកចិត្តឲ្យគ្រីស្តបរិស័ទ បើកចិត្ត និងគំនិតទទួលព្រះជាម្ចាស់។​

ថ្លែងទៅកាន់គ្រីស្តបរិស័ទ ដែលបានប្រមូលផ្តុំគ្នានៅទីលានសន្តសិលាកាលពីថ្ងៃអាទិត្យវ៉ាទីកង់ញូវបានរាយការណ៍ថា ព្រវបិតាដ៏វិសុទ្ធបានឆ្លុះបញ្ចាំងពីដំណឹងល្អ និង គ្រាដ៏សំខាន់ និងស្រស់ស្អាតបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺព្រះយេស៊ូ ដែលបានយាងប្រសូត្រពីផ្ទៃព្រះនាងព្រហ្មចារិនី ម៉ារី។

សម្តេចប៉ាបបានពិពណ៌នាអំពីទិដ្ឋភាពនេះថា ជាភាពអស្ចារ្យ ពីព្រោះព្រះជាម្ចាស់ បានប្រទានបុត្រារបស់ទ្រង់មកកើតជាមនុស្ស រស់នៅរួមសុខរួមទុក្ខជាមួយនឹងមនុស្សជាតិ។

នាឱកាសនោះសម្តេចប៉ាបក៏បានមានបន្ទូលរំលឹកដល់ព្រះគុណព្រះនាងម៉ារី​ ដែលសុខចិត្តប្រទានខ្លួនប្រាណដ៏បរិសុទ្ធរបស់ព្រះនាងទទួលស្វាគមន៍ព្រះយេស៊ូ​ដើម្បីសង្រ្គោះមនុស្សជាតិ​។

បន្ទាប់មកសម្តេចប៉ាបបានស្នើឱ្យគ្រីស្តបរិស័ទ សួរខ្លួនយើងថា តើ​គ្រប់គ្នាគួរដាក់ក្តីសង្ឃឹមរបស់ខ្លួនទៅលើតែលុយ អំណាច ឬជាលើ​ធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់។​

សម្តេចប៉ាបបានមានបន្ទូលថា មេត្តាករុណាគឺជាសម្បត្តិមហាសាលដែលគួរតែជាជំរើស ពីព្រោះវាគឺជាប្រភពនៃសេចក្តីស្រលាញ់ ហើយកាលណាមានសេចក្តីស្រលាញ់និងមានតែសេចក្តីសង្ឃឹមនិងភាពរីករាយ ដែលមនុស្សជាតិប្រាថ្នាចង់​បាន៕

Daily Program

Livesteam thumbnail