សម្តេចប៉ាប៖ អ្នកដឹកនាំពិធីកម្មសាសនា គឺជាអ្នកបម្រើនៃការអធិស្ឋាន និងសហគមន៍

នៅពេលដែលស្ថានភាពសុខភាពទ្រង់ហាក់ប្រសើរ ទោះបីជានៅក្នុងពេលសម្រាកនៅមន្ទីរពេទ្យ ក៏សម្តេច ហ្វ្រង់ស៊ូកូ នៅសរសេរសារ ហើយបានផ្ញើសារទៅកាន់អ្នកចូលរួមក្នុងវគ្គសិក្សាសម្រាប់អ្នកដែលទទួលខុសត្រូវចំពោះការប្រារព្ធពិធីកម្មសាសនា នៅវិទ្យាស្ថានអប់រំជំនឿសន្ត​ St. Anselm Pontifical Institute

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារនោះ ទ្រង់បានផ្តល់នូវការលើកទឹកចិត្ត និងដំបូន្មានក្នុងបេសកកម្មរបស់ពួកគេក្នុងការលើកកម្ពស់ និងការពារជំនឿ ។

នៅក្នុងសារដែលបានចេញកាលពីសប្តាហ៍មុន នៅពេលដែលទ្រង់កំពុងទទួលការព្យាបាលជំងឺរលាកសួតសម្តេចប៉ាបបានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធក្នុងការធ្វើឱ្យចំណេះដឹងផ្នែកសាសនាកាន់តែស៊ីជម្រៅ និងបានលើកឡើងពីសារៈសំខាន់នៃការសិក្សានិងអប់រំជំនឿ ការសិក្សាពីទ្រឹស្ដី និងទាក់ទងនឹងការអនុវត្តពិធីបុណ្យរបស់ខ្លួន ដែលទ្រង់បានពិពណ៌នាថាមានសារៈសំខាន់ចំពោះជីវិតខាងវិញ្ញាណ។

សម្តេចប៉ាប បានគូសបញ្ជាក់អំពីតួនាទីរបស់អ្នកដឹកនាំពិធីបុណ្យសាសនាថាជាអាថ៌កំបាំង ដែលទទួលខុសត្រូវក្នុងការរៀបចំការប្រារព្ធពិធីដោយយកចិត្តទុកដាក់ទាំងគោលការណ៍ខាងទ្រឹស្ដី និងការអនុវត្តរបស់គ្រូអប់រំជំនឿ ។

លោកក៏ ​បាន​ចង្អុល​ទៅ​កាតព្វកិច្ច​របស់​ពួកគេ​ក្នុង​ការ​ជួយ​ដល់​លោកអភិបាល​ក្នុង​ការ​លើក​កម្ពស់ និង​ការ​ការពារ​ជំនឿផ្សេងៗដោយការ​ប្រុងប្រយ័ត្ន​ និង​ជំរុញ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​អនុវត្ត​តួនាទី​របស់​ខ្លួន។

Daily Program

Livesteam thumbnail