សម្តេចប៉ាបឡេអូ យាងស្វាគមន៍ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញមកកាន់ទីក្រុងរ៉ូម
សម្តេចប៉ាបឡេអូទី១៤បានយាងជួបសាវនាការជាមួយព្រះមហាក្សត្រ ហ្វីលីព ទី៦ និងព្រះមហាក្សត្រីយានី លេទីហ្ស៊ីយ៉ា នៅឯវិសាលវិហា អាប៉ូឡូស៊ី ។ នេះបើតាមវ៉ាទីកង់ញូវ។
បន្ទាប់ពីយាងជួបសាវនាការជាមួយនឹងសម្តេចប៉ាបឡេអូ ព្រះមហាសក្សត្រ ហ្វីលីពទី៦ និង ព្រះមហាក្សត្រីយានី ក៏បានយាងពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន អមដោយលោកអគ្គអភិបាល ប៉ូល រីឆាដ ហ្គាឡាហ្គឺរ រដ្ឋមន្រ្តី ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។
នៅក្នុងជំនួបភាគីទាំងពីរ ពិភាក្សាអំពីទំនាក់ទំនងល្អរវាងសន្តអាសនៈ និងអេស្ប៉ាញ ក៏ដូចជាបញ្ហានានាដែលកើតមាននាពេលបច្ចុប្បន្នមួយចំនួនទាក់ទងនឹងស្ថានភាពរបស់ប្រទេស និងបេសកកម្មរបស់ព្រះសហគមន៍កាតូលិក នៅក្នុងសង្គម។
សម្តេចប៉ាបឡេអូនិងព្រះមហាក្សត្រហ្វីលីបទី៦ ក៏បានចែករំលែកការផ្លាស់ប្តូរយោបល់ដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្ត ក្នុងការគាំទ្រសន្តិភាព និងការពង្រឹងគោលការណ៍ និងតម្លៃដែលបង្កើតជាមូលដ្ឋាននៃការរួមរស់ជាអន្តរជាតិ៕