សម្តេចប៉ាបឡេអូ ទី១៤៖ យើងគួរតែអនុញ្ញាតឱ្យខ្លួនយើងត្រូវបានប្រឈម ដោយអ្នកដែលរងទុក្ខ

សម្តេចប៉ាបឡេអូ ទី១៤ បានមានបន្ទូលថា យើងគួរតែអនុញ្ញាតឱ្យខ្លួនយើងត្រូវបានប្រឈម ដោយវត្តមានរបស់អ្នកដែលរងទុក្ខវេទនានានា ដោយមិនភ័យខ្លាចក្នុងការបោះបង់ចោលសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះ ក្នុងកម្មវិធីមួយពិភាក្សាអំពីការអប់រំជំនឿសម្រាប់ជនចំណាកស្រុកនិងជនភៀសខ្លួននៅ វ៉ាទីកង់កាលពីពេលសប្តាហ៍មុន។

ក្នុងអំឡុងពេលនោះ សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា តួនាទីរបស់គ្រីស្តបរិស័ទជាពិសេសគឺព្រះសហគមន៍កាតូលិកគឺចាំបាច់ផ្តោតលើសេចក្តីស្រលាញ់ចំពោះជនក្រីក្រ ទោះបីជា​មានដើមកំណើតក្នុងកាលៈទេសៈខុសគ្នាក៏ដោយ។

សម្តេចប៉ាបឡេអូបានជំរុញឱ្យគ្រីស្តបរិស័ទនិងលោកបូជាចារ្យក៏ដូចជាបងស្រី ចំណាយពេលរិះគិតអំពីបន្ទូលរបស់ព្រះជាម្ចាស់ និងយកចិត្តទុកដាក់យ៉ាងក្លាហានចំពោះតម្រូវការរបស់អ្នកដទៃ។

សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា រឿងនេះតម្រូវឱ្យមានភាពក្លាហាន ដើម្បីអនុញ្ញាតឱ្យខ្លួនយើងត្រូវបានប្រឈមមុខនឹងវត្តមានរបស់អ្នកដែលរងទុក្ខ។

សម្តេចប៉ាបឡេអូ​បាន​បញ្ជាក់​ថា ការយកចិត្តទុកដាក់លើអ្នកដទៃ​គឺជា​ប្រធានបទ​បំពេញ​គ្នា​ទៅវិញទៅមក ពីព្រោះវាបង្ហាញពីសក្ដានុពលនៃគ្រឹះនៃក្តីស្រលាញ់និងមេត្តាករុណារបស់យើង៕

Daily Program

Livesteam thumbnail