សម្តេចប៉ាបឡេអូ៖ វិនិយោគលើអយុត្តិធម៌ មានតែការបង្ហូរឈាម
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលរំលឹកគ្រីស្តបិរស័ទនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នាថ្ងៃពុធនៅទីលានសន្តសិលាថា ការវិនិយោគដោយអំពើអយុត្តិធម៌អាចនាំមកនូវការបង្ហូរឈាមជីវិតរាប់លាននាក់។
តាមវ៉ាទីកង់ញូវ សម្តេចប៉ាបបានមានបន្ទូលបន្តថា ដើម្បីបង្ការនិងបញ្ជ្រៀសនូវបញ្ហា យើងអាចរៀនស្វែងរកការវិនិយោគដ៏ពិតប្រាកដតាមលំអានរបស់ព្រះជាម្ចាស់ ដោយរិះគិត លះបង់ ករុណា សេចក្តីអំណរ និង សន្តិភាព ។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិយើងគឺ ពោរពេញទៅដោយជម្រើស បញ្ហា ការលំបាក និងការទទួលខុសត្រូវ ដូច្នេះយើងគួរកុំគិតអ្វីដែលយើងម្នាក់ឯងពេញចិត្ត សូមគិតពីអ្នកដទៃ ។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា មនុស្សជាតិមានបេះដូង មានក្តីស្រលាញ់ ដូច្នេះវាគឺជានិមិត្តរូបរបស់មនុស្សជាតិ ហើយរាល់សកម្មភាពរបស់យើងជាការវិនិយោគដើម្បីជីវិត ដែលត្រូវតែប្រុងប្រយ័ត្ន បើមិនដូច្នេះទេយើងអាចបង្កផលដល់អ្នកផ្សេង៕