សម្តេចប៉ាបឡេអូយាងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់ជាលើកដំបូង

វ៉ាទីកង់ញូវបានរាយការណ៍ថា​ សម្តេចប៉ាបឡេអូទី១៤ បានយាងចូលរួមជាលើកដំបូងនូវកិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់មកពីជុំវិញពិភពលោក ចាប់តាំងពីទ្រង់ត្រូវបានជ្រើសតាំង ។

ប្រភពដដែលបានឲ្យដឹងថា កិច្ចប្រជុំនេះមានរយៈពេល ២ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ៧ ដល់ ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយកាឌីណាល់ទាំងអស់១៧០ រូប ។​

នៅក្នុងកិច្ចប្រជុំនេះ សម្តេចប៉ាបឡេអូ បានមានបន្ទូលថា ទូលបង្គំជាខ្ញុំនៅពេលនេះ គឺមកចូលរួមដើម្បីស្តាប់យោបលពីអស់លោកកាឌីណាល់ទាំងអស់​។​

សម្តេចប៉ាបឡេអូបានមានបន្ទូលផងដែរថា យើងប្រជុំគ្នានៅពេលនេះ គឺដើម្បីពិភាក្សគ្នា ហើយពិនិត្យមើលអ្វីដែលយើងអាចធ្វើបាន ដើម្បីបម្រើព្រះសហគមន៍នៅលើពិភពលោក ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា យើងមកទីនេះមិនមែនមកស្តាប់របាយការណ៍ទេ គឺយកមកជជែកគ្នា ហើយយកអ្វីដែលអាចនឹងជួយទ្រង់នៅក្នុងការបម្រើព្រះសហគមន៍របស់យើងទាំងអស់គ្នា៕​

Daily Program

Livesteam thumbnail