សម្តេចប៉ាបឡេអូប្រាប់ឯកអគ្គរាជទូតសន្តអាសនៈឲ្យផ្សព្វផ្សាយសេចក្តីសង្ឃឹមទៅកាន់ពិភពលោក

សម្តេចប៉ាបឡេអូទី១៤ មានបន្ទូលប្រាប់ទៅ​បណ្តាឯកអគ្គរាជទូតសន្តអាសនៈនានា ដែលបានមកជួបជុំគ្នានៅវ៉ាទីកង់កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឲ្យជួយផ្សព្វផ្សាយសេចក្តីសង្ឃឹមទៅកាន់ពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

សម្តេចប៉ាបឡេអូ បានមានបន្ទូលថា ឯកអគ្គរាជទូតនិងអ្នកការទូតសន្តអាសនៈគួរតែយកចិត្តទុកដាក់និងត្រូវតែក្លាយជាបូជនីយេសក៍ឆ្ពោះទៅក្តីសង្ឃឹម ជាពិសេសកន្លែងដែលមនុស្សខ្វះយុត្តិធម៌ និងសន្តិភាព។

សម្តេចប៉ាបឡេអូអរគុណបណ្តាអ្នកការទូតសន្តអាសនៈទាំងអស់ ប៉ុន្តែទ្រង់ក៏បានរំលឹកពួកគេអំពីការពង្រឹងជំនឿនិងរក្សាជំហរគោលលទ្ធិរបស់ព្រះសហគមន៍កាតូលិក នៅក្នុងការបម្រើព្រះសហគមន៍នានានៅលើពិភពលោក។

សម្តេចប៉ាបឡេអូ ក៏បានជំរុញឲ្យអ្នកការទូតសន្តអាសនៈយកចិត្តទុកដាក់ពង្រឹងអត្តសញ្ញាណជាបុព្វជិតដោយសា្មរតីនៃ ការរួបរួម ភាតរភាព ដោយមានព្រះជាម្ចាស់ជាគោល៕

Daily Program

Livesteam thumbnail